សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទលើកទី ៩ ស្ដីពីការវិនិយោគ និងពាណិជ្ជកម្ម ឆ្នាំ ២០១៧

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ] កម្ពុជាមានការវិឌ្ឍឡើង មិនមានដំណើរថយក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះ សម្ដែងនូវការអរគុណចំពោះសុន្ទរកថារបស់លោក Bretton G. Sciaroni ដែល អម្បាញ់មិញនេះ ស្ទើរតែពេញមួយសុន្ទរកថា បានផ្សារភ្ជាប់តួនាទីរបស់ខ្ញុំ ជាមួយនឹងការវិវឌ្ឍរបស់ព្រះរាជា ណាចក្រកម្ពុជា។ ខ្ញុំមិនដឹងថា នៅក្នុងចំណោមនៃមិត្តភក្ដិបរទេស​ដែលនៅទីនេះ មានការយល់ប្រហាក់ប្រ ហែលជាមួយនឹងលោក Bretton G. Sciaroni ឬអត់។ ក្នុងពេលវេលា ២៣ ឆ្នាំ នៃពេលចាប់ផ្ដើមនៅក្នុង ប្រទេសកម្ពុជា​នេះ យើងជួប​ការលំបាក ហើយ(Bretton G. Sciaroni)នេះ គឺជាសាក្សីរស់​មួយក្នុង​ចំ​ណោមសាក្សីរស់ជាច្រើន។ ប៉ុន្តែក៏មានមួយ​ចំនួនទៀត គេថាកម្ពុជាថយ។ គេអត់មាន(ទទួលស្គាល់ថា)ទៅ​មុខ​ផង។ ខ្ញុំក៏មិនយល់ត្រង់​គេ​ថា ដំណើរការថយក្រោយ។ គេមិនដែលទទួលស្គាល់ថាទៅមុខផង។ ថយ​ទៅ​ណា វាមិន logic ត្រង់កន្លែងហ្នឹង។ អរគុណ ចំពោះលោក Bretton G. Sciaroni ដែលបាន​លើក​ឡើង​ ហើយសង្ឃឹមថា នឹងមានមិត្តភក្ដិមួយចំនួនស្វែងយល់ពីបញ្ហាទាំងអស់​នេះថែម​ទៀត។ [បញ្ចប់សេចក្ដីអធិប្បាយ] ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន, ធុរជនទាំងអស់…

Details