សេចក្តីដកស្រង់សង្កថា និងសុន្ទរកថា ពិធីអបអរសាទរការជ្រើសតាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងជ័យលាភី «រាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»

-ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទទួលជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានី នៃវប្បធម៌ និងទេសចរណ៍ពិភពលោក» អមជាមួយការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព »។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានគាំទ្រកម្ពុជា និងជឿជាក់លើកម្ពុជា ហើយកន្លងមកធ្លាប់បានជ្រើសរើសកម្ពុជាជា «គោលដៅទេសចរណ៍ល្អបំផុតលើពិភពលោកឆ្នាំ ២០១៦ »។ ថ្ងៃនេះ កម្ពុជាទទួលបានកិត្តិយសបន្ថែមទៀត ដោយក្រុមប្រឹក្សាសម្រេចផ្តល់ជូននូវជ័យលាភីថ្មីមួយទៀតដល់កម្ពុជាគឺ «រាជធានីភ្នំពេញ ជារាជធានី នៃវប្បធម៌ និងទេស​ចរណ៍ពិភពលោក» និងការជ្រើសតាំងខ្ញុំជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឤនតុន ការ៉ាគាប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងសហការី ដែលបានពិនិត្យសម្រេចផ្តល់ជូននូវជ័យលាភីប្រកបដោយអត្ថន័យ និងខ្លឹមសារដ៏ជ្រាលជ្រៅ ដែលនឹងជួយជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍ និងការអភិ​វឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងឡើងថែមទៀត។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] អរគុណដល់សុន្ទរកថាលើកទឹកចិត្ត ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណជាមួយនឹងសុន្ទរកថាដ៏មានតម្លៃ ដែលជាសុន្ទរកថាលើកទឹកចិត្ត ចំពោះខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជា ពីសំណាក់ឯកឧត្តម បណ្ឌិត…

Details

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដែគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិអង្គការយូណេស្កូ «អង្គការទេសចរណ៍ពិភព លោក» លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និង ទីក្រុងបេតិកភណ្ឌ

ឯកឧត្តមលោកជំទាវ រដ្ឋមន្ត្រី និង ប្រធានប្រតិភូ នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី  លោកជំទាវ ឤន លឺម៉េស្ត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម ហ្សាងហ្សុង ជូ នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក  ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គសន្និសីទទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិ អង្គការយូណេស្កូ អង្គការទេសចរណ៍ពិភព លោក លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិ រក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នាពេលនេះ។ កិច្ចប្រជុំ និងអង្គសន្និសីទអន្តរជាតិនេះ គឺជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា, ចែករំលែកបទពិសោធន៍រវាងស្ថាប័នជាតិ និងអន្តរជាតិ, អ្នកជំនាញ, អ្នកសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធ សំដៅដាក់ចេញនូវវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផល​ទេសចរណ៍, ការតម្រង់ទិសការអភិវឌ្ឍ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព, ទាំងនៅ កម្ពុជា និងប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី និងពិភពលោក។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរចំញេះលេខាធិការដ្ឋាន អេស៊ីឌី អង្គការយូណេស្កូ, អង្គការទេសចរណ៍ពិភពលោក, សមាគមប៉ាតា និងសាកលវិទ្យាល័យសាន់សាញខូស, អូស្ត្រាលី ដែល ផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា…

Details

សុន្ទរកថា ក្នុង ពិធីបើកវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ ២០១៥

ឯកឧត្តម ហូ ហួវ៉ា អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធាននៃវេទិកាសេដ្ឋកិច្ចទេស ចរណ៍សកលម៉ាកាវ ឆ្នាំ ២០១៥

ឯកឧត្តម ជូ សៃ អន នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ជាទីមេត្រី!

Details