សង្កថា ថ្លែងក្នុងពិធី សម្ពោធ ដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ
ក្នុងសង្កថា សម្ពោធដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុចសំខាន់ៗ មួយចំនួន។ កម្ពុជាទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុចខ្លះ ដូចតទៅ៖ … ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាអន្តរជាតិភ្នំពេញ ដែលទើបកសាងហើយ (និង)សម្ពោធថ្ងៃនេះ ហើយសិស្សក្នុងចំនួនដ៏ច្រើនបានផ្លាស់មកពី(សាលានៅ)កណ្តាលទីក្រុង។ … អ្វីដែលកើតឡើងកាលពី ២៦ ឆ្នាំមុននោះ បានពង្រីកខ្លួនបន្តិចម្តងៗ រហូត ដល់ស្ថានភាពមួយនៅទីនេះ ដែលយើងបានរួមគ្នាកសាងឡើង។ អំបាញ់មិញក្នុងរបាយការណ៍របស់លោក Barry Sutherland នាយកសាលាអន្តរជាតិភ្នំពេញ បានលើកឡើងថា យើងភ្លេចថា យើង ជាភ្ញៀវ ក៏ប៉ុន្តែសម្រាប់ខ្ញុំ អស់លោក និងសាលានេះ មិនមែនជាភ្ញៀវទេ ប៉ុន្តែជាតួអង្គយ៉ាងសំខាន់ក្នុងការ រស់នៅជាមួយយើង រួមជាមួយយើង ដើម្បីរីកចម្រើនជាមួយគ្នា។ សាលាអន្តរជាតិភ្នំពេញមានអាយុ ២៦ ឆ្នាំ មុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការរំលឹកអំពីប្រវត្តិ ដែលលោក Barry…
Details