សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) (ដកស្រង់ពីហ្វេសប៊ុក)

នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីអំពីអនាគតអាស៊ី នៅប្រទេសជប៉ុននោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ណូប៊ីហ៊ីកូ សាសាគី (Nbuhiko Sasaki) ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ លោកជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយសម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជារីករាយដែលបានចូលក្នុងសកម្មភាពមួយចំនួននៅទីក្រុងតូក្យូប្រទេសជប៉ុននេះ ជាពិសេសក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្ដីពី “អនាគតអាស៊ី” នេះ។ លោក ណូប៊ីហ៊ីកូ សាសាគី ក៏បានអរគុណចំពោះសម្តេចតេជោផងដែរ ដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងាររបស់លោកបានជួបសម្តែងការគួរសមនាពេលនេះ។ លោកក៏បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានរៀបចំក្នុងវេទិកាវិនិយោគកម្ពុជា។ ពាក់ព័ន្ធនឹងការងារមួយចំនួនលោកក៏បានអរគុណដល់សម្ដេចតេជោ ដែលបានកែសម្រួលបរិយាកាស នៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលការកែសម្រួលទាំងអស់នោះគឺបានចំណេញពេលវេលាច្រើន ដោយសារការកាត់បន្ថយនូវការត្រួតពិនិត្យកាំកុងត្រូល និងថ្លៃសេវាផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថាភាគីជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ លោកបន្តថា ការបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន ៤៥…

Details