សុន្ទរកថា ថ្លែងក្នុងកម្មវិធីខួប ១០០ ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក ហ្គ្រែម បាកឃ្លី (Graeme Buckley) នាយកការិយាល័យ អង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ អង្គពិធីជាទីមេត្រី! ថ្ងៃនេះ មានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួប ១០០ ឆ្នាំ (១៩១៩-២០១៩) របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ (១៩៦៩-២០១៩) នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ៖ «បង្កើនយុត្តិធម៌សង្គម – លើកកម្ពស់ការងារសមរម្យ» ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយអង្គការអន្តរជាតិខាងការងារ (Governing Body) រៀបចំពិធីដ៏មានអត្ថន័យនេះ និងសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីស្ថាប័នមួយនេះ ក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគីឯកទេសផែ្នកពិភពការងារ នៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ខាងការងារដែលបានកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានា ក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យ សម្រាប់ស្ត្រី និងបុរស។ ដូចរបាយការណ៍ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសុន្ទរកថារបស់លោក ហ្គ្រែម…

Details