សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ បើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ លើប្រធានបទ “ការប្រែក្លាយផ្នែកជីឌីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០”

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ! អង្គសន្និសីទទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៩ ដែលផ្តោតលើប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០”។ នេះជាលើកទី ១៣ ហើយ ដែលខ្ញុំបានចូលរួម ក្នុងសន្និសីទប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ UNDP ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូហ្វៀរ មកចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមសំដែងនូវការកោតសរសើរដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា  និងក្រុមហ៊ុន ជីហ្គៀ  ដែលជាដៃគូរួមសហការថ្មី ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមស្វាគមន៍ ចំពោះថ្នាក់ដឹកនាំ អ្នកជំនាញការជាតិ និងអន្តរជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលមានវត្តមាននៅក្នុងអង្គសន្និសីទនេះ។ ខ្ញុំនៅចាំថា កាលពីឆ្នាំមុនក្នុងសន្និសីទនេះ យើងបានផ្លាស់ប្តូរមតិគ្នាពីវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍថ្មី ព្រមទាំងចក្ខុវិស័យ និងគោលដៅរយៈពេលវែងរបស់កម្ពុជានៅឆ្នាំ ២០៣០ និងទៅអនាគត។ កាលនោះ ខ្ញុំបានគូសបញ្ជាក់អំពីការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដើម្បីចាប់យកកាលានុវត្តភាព និងត្រៀមខ្លួនដោះស្រាយផលប៉ះពាល់ នៃឧស្សាហកម្ម ៤.០។ តាមរយៈការស្វាគមន៍ដ៏កក់ក្តៅ ជាមួយនឹងសារដ៏ច្បាស់លាស់របស់បញ្ញាសិប្បនិមិត្ត គឺកញ្ញា រ៉ូបូ សូហ្វៀចំពោះរូបខ្ញុំអម្បាញ់មិញ ស្តីពីការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូជិតស្និទ្ធ ក្នុងការប្រែក្លាយឌីជីថលនៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ច្បាស់ អំពីវឌ្ឍនភាព នៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ដូចខាងក្រោម៖ ទី ១. បច្ចេកវិទ្យាឌីជីថល ឤចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន៖ ទូរស័ព្ទវៃឆ្លាត, បច្ចេកវិទ្យាក្លោដ,  បច្ចេកវិទ្យាប្រើរ៉ូបូ, បច្ចេកវិទ្យាប្លុកឆេន និងអ៊ិនធើណិតនៃបរិក្ខារជាដើម…

Details

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើកសន្និសីទ ស្តីពីប្រធានបទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ! អង្គសន្និសីទទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៨»ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម, កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍកម្ពុជា» នាពេលនេះ។ នេះជាលើកទី ១២ ហើយ ដែលខ្ញុំបានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំដ៏សំខាន់នេះ ហើយតែងបានផ្តល់នូវទស្សនៈផ្នែកគោលនយោបាយ ដើម្បីរួមចំណែកដល់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងកាសនេះ ខ្ញុំសូមសំដែងការកោតសរសើរជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវ​ជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ អេអិនហ្សិតរូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីពិនិត្យពីសមិទ្ធផល, បញ្ហាប្រឈមផ្សេងៗ និងវិធីសាស្ត្រ ដែលយើងឤចធ្វើការជាមួយគ្នាឈានទៅដោះស្រាយបញ្ហាប្រឈម និងការផ្លាស់ប្តូរមតិគ្នា អំពីអនាគតនៃប្រទេសកម្ពុជា ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិយើង។ ប្រធានបទសន្និសីទនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ព្រមទាំងជំរុញការសាងសង់ និងបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង សម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាការពិត ចរន្តនៃការរីកចម្រើន នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម (Industrial Revolution) ដែលក្នុងនោះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ…

Details