សុន្ទរកថា ក្នុងសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតអាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឯកឧត្ដម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ តំណាងស្ថាប័នអន្តរជាតិ និងវិស័យ​ឯកជន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្ដីរីករាយជាអនេក ដោយបានចូលរួមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅក្នុងសន្និសីទនេះ ដែលក៏ជាឱកាសដ៏កម្រសម្រាប់យើងពិភាក្សា និងផ្លាស់ប្ដូរទស្សនៈលើការវិវត្តន៍នៃស្ថានការណ៍តំបន់ និងសកលលោក។ ខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន នីកកេ (Nikkei) ដែលបានរៀបចំកម្មវិធីនេះឡើង និងអញ្ជើញចូលរួម ព្រមទាំងសូមសំដែងការអបអរសាទរចំពោះក្រុមហ៊ុននីកកេ សម្រាប់ខួបទី ២៥ នៃសន្និសីទនេះ ដែលបានចូលរួមចំណែកពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីយើង។ ជាការពិត ប្រធានបទនៃវេទិកាសម្រាប់ឆ្នាំនេះ «ការស្វែងរកសណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការជម្នះលើភាពវឹកវរ» មានសារៈសំខាន់ និងសមស្របបំផុតនៅក្នុងបរិការណ៍បច្ចុប្បន្ន និងសម្រាប់អនាគតតំបន់យើង ដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ និងនិន្នាការវិវត្តន៍ទៅមុខមិនប្រាកដប្រជា ដោយសារការគំរាមផ្សេងៗ និងភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ និងនិម្មាបនកម្មពិភពលោកបច្ចុប្បន្ន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំតំបន់យើង គប្បីគិតគូរនិងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ីយើង ក្នុងកាលៈទេសៈបច្ចុប្បន្ន ពិសេស ចរន្តគាំពារនិយម សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ និងវិបត្តិភូមិសាស្រ្តនយោបាយ។ បន្ថែមលើនេះ សម្រាប់រយៈពេលវែងទៅមុខ…

Details

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការ អាស៊ាន-ឥណ្ឌា

នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ដែលមានវត្តមានប្រមុខដឹកនាំអាស៊ាន និង ឯឧ ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។ កិច្ចពិភាក្សានេះ គឺបានផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត»។ មេដឹកនាំនៃប្រទេសអាស៊ានបានស្វាគមន៍ចំពោះលទ្ធផលផ្លែផ្កាអំពីកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា កាលពីខែ មករា ឆ្នាំ ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេស ការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់បានអះអាងអំពីការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ចនៃតំបន់ទាំងពីរ អាស៊ាន-ឥណ្ឌា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹមតែ ៧៣,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅពាណិជ្ជកម្មដែលអាស៊ាន និងឥណ្ឌា បានកំណត់ថានឹងសម្រេចឲ្យបានចំនួន ២០០ ប៊ីលានលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ឌា ក៏បានសន្យារួមគ្នាថា យើងត្រូវខិតខំរួមគ្នាបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើនឡើង…

Details

សារលើហ្វេសប៊ុករបស់សម្តេចតេជោ អបអរសាទរអត្តពលិកកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា

អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា…

Details