សេចក្តីដកស្រង់សង្កថា ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី មេដាយមាសពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក

ជោគជ័យឆ្នាំថ្មី និងការខិតខំយកបានមេដាយមាស និងប្រាក់ នៃកីឡាប៊ូល ឬប៉េតង់ពិភពលោក ដើម្បីជាការអបអរសាទរនូវជោគជ័យឆ្នាំថ្មី ដែលទើបនឹងមកដល់ថ្មីៗនេះ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា​របស់ យើងក៏បានទទួលនូវជោគជ័យថ្មី ដែលវីរៈកីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជា ជន(កម្ពុជា)។ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា រួមជាមួយខ្ញុំ ដើម្បីស្វាគមន៍ វីរៈកីឡាការិនី អ៊ុក ស្រីមុំ, សូមអញ្ជើញ។ ក៏សូមអញ្ជើញផងដែរ លោកគ្រូ សុខ ម៉ុង។ ទន្ទឹមនឹងចំណាត់ថ្នាក់ មេដាយមាសពិភពលោក យើងក៏នៅមានចំណាត់ថ្នាក់មេដាយប្រាក់ពិភពលោក(មក)ជាមួយគ្នាផងដែរនៃ(ប៉េ តង់) ការវាយ(ជា)គូ ក៏សូមអញ្ជើញកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម​។​ ក៏សូមអញ្ជើញ លោកគ្រូ អឹង ផាត។ ឥឡូវនេះ សូមអញ្ជើញទៅវិញចុះ សូមបង្ហាញខ្លួនប៉ុណ្ណឹងសិន។ ទេវតាឆ្នាំថ្មី ពិតជាមិនធ្វើអោយយើងខកចិត្តទេ ប៉ុន្តែបើពឹងតែលើទេវតាសុទ្ធសាធ ប្រហែលជាយើងគ្មានមេ ដាយមាស…

Details