សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» និងអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាក្រោម «នយោបាយឈ្នះឈ្នះ»

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជទាំង ២ គណៈ សម្តេចព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ។ សម្តេចព្រះរាម សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ សូមគោរពបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំជាមួយព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជនរួមជាតិ នៅក្នុងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍នៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះផង ការសម្ពោធដាក់អោយ​ប្រើប្រាស់វិមានឈ្នះឈ្នះផង និងសម្ពោធដាក់អោយប្រើប្រាស់នូវមហាវិថីឈ្នះឈ្នះ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦A ទៅដល់ផ្លូវជាតិលេខ ៤។ អម្បាញ់មិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើរបាយការណ៍រួចហើយទាក់ទងជាមួយនឹងការសាងសង់នូវវិមាននេះ។ ថ្ងៃនេះអ្វីដែលជាចំណុចសំខាន់ ដែលខ្ញុំព្រះករុណាខ្ញុំចង់លើកឡើងនៅទីនេះ ពាក់ព័ន្ធជាមួយនឹងដំណើរជាតិដ៏វែងឆ្ងាយរបស់យើង ដែលយើងគួរតែត្រូវបញ្ជាក់ នៅក្នុងពេលវេលាមួយសមស្រប គឺរយៈពេល ២០…

Details