ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសាលាខេត្ត និងមន្ទីរ​ជំ​នាញ​ប្រមូលផ្ដុំជុំវិញខេត្តត្បូងឃ្មុំ

ជួបមុខគ្នាទៀតហើយ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេ​រា​នុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួម​ជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានវត្តមានសាជាថ្មីម្ដងទៀតបន្ទាប់ពីឆ្នាំ ២០១៥ បានមកបើកការដ្ឋាន​ដើម្បីសាង​សង់​នៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី។ ឆ្នាំ ២០១៦ កន្លងទៅក៏បានមកធ្វើពិធីសម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវ​សា​កលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនៅមិនឆ្ងាយពីទីនេះ។ ថ្ងៃនេះ សមិទ្ធផលសម្រាប់ទីរួមខេត្ត​ត្បូង​ឃ្មុំថ្មី​ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវផ្នែកមួយចំនួនដែលបានក៏សាងរួចហើយ និង​​កំ​ពុង​បន្ត​ការ​កសាងទៅមុខថែមទៀត។ វាមិនមែនជាការបញ្ចប់នោះទេ ក៏ប៉ុន្តែនេះជាការចាប់ផ្ដើមមួយ ដែលមុននេះ រដ្ឋ​បាលសាលាខេត្តត្បូងឃ្មុំដែលបានដំណើរការតាំងពីឆ្នាំ ២០១៤ កន្លងទៅបានខ្ចីអាគារសាលាស្រុក​ពញា​​ក្រែក​ធ្វើការសិន ប៉ុន្តែថ្ងៃនេះមន្រ្ដីរាជការរបស់យើងក៏បានមកធ្វើការនៅទីនេះ ហើយដែលជាទីកន្លែង​ផ្ដល់​នូវ​សេវាសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ជួបមិត្តកាលពី ៤០ ឆ្នាំមុន/ឈ្មោះ សែន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយបានជួបជាមួយបងប្អូនដែលជាង ៤០ ឆ្នាំមុននេះ បានជួយដល់រូប​ខ្ញុំ​នៅ​ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានរបស់ពួកចក្រពត្តិ ទាំងអាមេរិកក្ដី និងវៀតណាមខាងត្បូងក្ដី នៅ​ក្នុងតំបន់របស់យើងនេះ។ ពេលនោះ…

Details