សេចក្តីដកស្រង់សង្កថា ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខយោធិនពិការ ៣១៧ គូលែន

ការសន្យា “មួយឆ្នាំមកសួរសុខទុក្ខម្តង ឬក៏ឲ្យភរិយា ឬកូនមកជំនួស” ថ្ងៃនេះ ខ្ញុំ និងភរិយា​ រួមជាមួយថ្នាក់ដឹកនាំទាំងអស់ រីករាយដែលបានមកជួបជុំជាមួយបងប្អូននៅទីនេះ។ អនុញ្ញាតឲ្យខ្ញុំ និងភរិយា ធ្វើការអភ័យទោសអំពីការអាក់ខានពីមួយ​ឆ្នាំ ទៅមួយឆ្នាំ ហើយមិន​បានបំពេញ​តាម​ការសន្យាថា ក្នុងមួយឆ្នាំមកសួរសុខទុក្ខម្តង។ តាកែន​កោះស្លា យើង​អាចទៅមួយឆ្នាំបានម្តង … ប៉ុន្តែ ចាប់ពី​ឆ្នាំនេះតទៅ សូម​សន្យាថា ខ្ញុំនឹងមកមួយឆ្នាំម្តង ហើយបើខ្ញុំមិនបានមកទេ​ គឺប្រពន្ធ ឬកូនខ្ញុំ នឹងមក​តំ​ណាងឲ្យខ្ញុំ។ យ៉ាង​ណាក៏ដោយ វត្តមានរបស់ខ្ញុំនៅមានជាប់ជាប្រចាំ តាមរយៈ​នៃមជ្ឈម​ណ្ឌលនេះ ដែល​បាន​សាងសង់ជា​ផ្ទះ ជាសាលារៀន ជាមន្ទីរពេទ្យ ជាវត្តអារាម ផ្លូវថ្នល់ ហើយដំណាំដាំដុះដែលបានដាំ​ឡើងនេះក៏មានវត្តមានរបស់ខ្ញុំនៅទីនោះហើយដែរ។ យ៉ាងណាក្តី យើងត្រូវការវត្តមានមនុស្ស​ជាក់ស្តែង​…។ ខ្ញុំអរគុណណាស់ជាមួយវឌ្ឍនភាពដែលបានកើតឡើង តាមរបាយការណ៍របស់ឧត្តមសេនីយ៍ ពៅ សៀ អំពី មណ្ឌលនេះ​ តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។ (ឥឡូវ)មានការវិវត្តច្រើន​ណាស់​ទៅ​ហើយ តែយើងក៏​មិន​បណ្តែតបណ្តោយ ទុកឲ្យស្ថានភាពវិលត្រឡប់ថយក្រោយវិញនោះទេ ដោយសារមាន​លក្ខណៈពិសេស​របស់​វានៅត្រង់ថា បងប្អូនយើងជាជនពិការ។ បើគ្មានការប្រឹងប្រែងខ្លួនឯងទេ ទោះបី ហ៊ុន សែន ១០០ នាក់…

Details