សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! ខែមីនា មមាញឹកនឹងចែកសញ្ញាបត្រ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ជាថ្មីម្ដងទៀត បានមកកាន់ទៅនេះ។ ថ្ងៃច័ន្ទមកទីនេះម្ដងហើយ ឥឡូវ ថ្ងៃព្រហស្បត្តិ៍មកទីនេះម្តងទៀត។ នៅក្នុងខែមីនានេះ ពិតជាមមាញឹក ជាមួយនឹងការចែកសញ្ញាបត្រ សម្រាប់និស្សិតរបស់យើង។ អាទិត្យក្រោយដូចជានៅពីរថែមទៀត។ ដោយសាកលវិទ្យាល័យនានាមានសំណូមពរក្នុងខែ មីនានេះ ដូច្នេះ បានជាក្នុងខែមីនានេះ ត្រូវមមាញឹក ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់សាស្រ្តាចារ្យ និងនិស្សិត ទាក់ទងនឹងការផ្តល់សញ្ញាបត្រនេះ ហើយក៏គ្មានពេលវេលាឈប់សម្រាកដែរ សូម្បីតែអាវុធមីស៊ីល ២ ដើម មិនទាន់បានសាកផងទេ។ គិតថា ថ្ងៃសៅរ៍ហ្នឹង ទៅសាកអាវុធបន្តិច។ អាវុធនោះវាអត់មានស្អីទេ គឺ drivers វាយកូនហ្គោល … (និយាយពីដងវាយកូនហ្គោល) …. ខិតខំងើបឈរក្នុងស្ថានភាពត្រូវហ៊ុមព័ទ្ធនយោបាយ និងសេដ្ឋកិច្ច ជួបមុខគ្នាថ្ងៃនេះ និយាយពីអីឥឡូវ? បើថ្ងៃច័ន្ទសុន្ទរកថាវិស័យអប់រំ ថ្ងៃច័ន្ទនោះដែរ ទៅជួបមេធាវី អ្នកដែលទាក់ទងផ្តល់ជំនួយសកម្មភាពមេធាវី។ ម្សិលមិញ…

Details

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រ សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

វឌ្ឍនភាពសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ២.១៣២ នាក់។ គិតពីចំនួនដែល ខ្ញុំព្រះករុណាខ្ញុំ មកសម្រាប់តែសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺមានចំនួនរហូតទៅដល់ ១១ ដង ទាំងថ្ងៃនេះ ចាប់ផ្ដើមពីឆ្នាំ ២០០៣ ដែលពេលនោះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃអង្គការអាស៊ី-អឺរ៉ុបនៅឡើយទេ។ ពីស្ថាប័នអប់រំមួយ ដែលផ្ដើមចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយពង្រីកខ្លួនមកដល់ថ្នាក់ជាសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នេះពិតជាមិនធម្មតាទេ ទាក់ទងជាមួយនឹងការខិតខំរបស់ថ្នាក់នាំនៃអង្គការមួយនេះ ហើយក្រោយមក គឺសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប របស់យើងនេះ ដែលខ្ញុំព្រះករុណខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយ ដែលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបង្កើតឡើងនូវជោគជ័យរបស់ខ្លួន។ កសាងមូលដ្ឋានសម្ភារៈបច្ចេកទេស និងធនធានមនុស្ស ធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣ អម្បាញ់ម៉ិញ មុនពេលដែលចូលមកដល់ទីនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានសួរ ឯកឧត្តម ឌួង លាង ថាយ៉ាងម៉េចទៅក្រុមបាល់ទាត់របស់អាស៊ី-អឺរ៉ុបនោះ? ព្រោះមានចេញមុខប្រកួត ហើយនៅក្នុងរបាយការណ៍ អម្បាញ់មិញឃើញថា ក៏បានប្រឹងប្រែងធ្វើនៅលើផ្ទៃដីចំនួនទៅដល់ ៤ ហិកតា អំពីបាល់ទាត់ខ្នាតធំ/តូច និងកីឡាប្រភេទដទៃទៀត។…

Details