សេចក្តីដកស្រង់ក្រៅផ្លូវការ សង្កថា ទិវានៃការចងចាំដំណើររឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៣) ចំណុចប្រវត្តិសាស្ត្រក្នុងទឹកដីវៀតណាម

ភូមិហ័រលី បានស្វាគមន៍ និងផ្ដល់បាយលើកដំបូង លើទឹកដីវៀតណាម ឯកឧត្តម ង្វៀក វ៉ាន់ដា លេខាគណៈកម្មាធិការបក្ស ខេត្តប៊ិញ ហ្វឿក។ ឯកឧត្ត ហ្វៀន វ៉ាន់ចាន់ ប្រធាន​គណៈ​កម្មាធិការខេត្តប៊ិញហ្វឿក  ឯកឧត្តមឧត្តមសេនីយមេបញ្ជាការយុទ្ធភូមិភាគទី ៧។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទីកន្លែង ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលទាក់ទងទៅនឹងជីវិតមនុស្ស​រាប់​លាន​នាក់ កាលពី ៤០ ឆ្នាំ មុននោះ។ ដំណើរមកកាន់ទីនេះ ខ្ញុំបានរៀនរាប់ជាបណ្តើរៗ តាំងពីពេលនៃ​ការ​ចាប់​ផ្តើមចេញពីទីតាំងនៅឯទឹកដីកម្ពុជា និងការឆ្លងដែនរហូតមកដល់កន្លែងទុកអាវុធ និងដាំបបរ​ទទួល​​ទាន។ ការមកដល់ភូមិហ័រលី  ដែលត្រូវបានស្វាគមន៍ និងផ្តល់បាយជាលើកដំបូងសម្រាប់ខ្ញុំ។ កន្លែងនេះកាលពីមុន ខុសប្លែកពីថ្ងៃនេះ កាលពេលនោះកម្មករចំការកៅស៊ូ ដែលពួកខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើងពីភូមិហ័រលី  ចំងាយប្រមាណជាង ៤ គីឡូម៉ែត្រ ទើបបានមកដល់ ឡាងជីន។ ខ្ញុំត្រូវបាន​អញ្ជើញ​ពី​កន្លែងដែលស្នាក់នៅខាងក្រោយ មកកាន់ទីកន្លែងនេះ ដោយអនុសេនីយឯកបម្រុងម្នាក់ ខ្ញុំមិនចាំ​ឈ្មោះ ជា​ការ​គួរឲ្យសោកស្តាយ។ ក្រោយមក គាត់ជាវរសេនីយឯក ហើយគាត់ទៅធ្វើជាទីប្រឹក្សា ឬជំនួយការកងទ័ព​វៀត​ណាមនៅខេត្តក្រចេះ។ ឥឡូវនេះ…

Details