សុន្ទរកថា និងសេចក្តីអធិប្បាយ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”

–  ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា –   ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​សភាប្រជាជនខេត្ត​ជើជាំង សាធារណរដ្ឋ​ប្រជាមានិតចិន –   លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG –   អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគម​ឧកញ៉ាកម្ពុជា -​ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! [ចាប់ផ្តើមអធិប្បាយ] ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹង​រីករាយ​សម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផង​ដែរ។ កន្លង​ទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការ​រយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នក​ទេស​ចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស…

Details

សុន្ទរកថា និងការដកស្រង់ប្រសាសន៍សេចក្តីអធិប្បាយ ក្នុងសន្និសីទសារព័ត៌មានស្ដីពី កិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រ​ជាមានិតឡាវ។ ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម។ ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកសារព័ត៌មានជាទីមេត្រី។ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស ដោយបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ៩ ស្ដីពី តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅលើទឹកដីអង្គរដ៏ស្រស់បវរនៃខេត្តសៀមរាបនេះ និង​មានការចូលរួមពីឯកឧត្តម ថងលួន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រ​ជាមានិតឡាវ, ឯកឧត្តម ង្វៀន សួន ហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃ​សាធារណរដ្ឋសង្គមនិយមវៀត​ណាម, ឯកឧត្តមរដ្ឋមន្រ្តី អាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងបី។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៩ នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា និងបូកសរុប​លទ្ធ​ផល ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ឧត្តមមន្រ្តី…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធផ្លូវជនបទ(ក្រាលកៅស៊ូ និងបេតុង) និងបើកការដ្ឋានផ្លូវប្រវែង ១២០០ គីឡូម៉ែត្រ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មាន​អា​យុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅ​ខាង​ក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំ​ព្រះ​ករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ…

Details