សេចក្តីដកស្រង់ប្រសាសន៍ ពិនិត្យការដ្ឋាន និងប្រកាសឈ្មោះអាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ

អាកាសយានដ្ឋានអន្តរជាតិ “តេជោក្រុងតាខ្មៅ” ថ្ងៃនេះ ជាលើកទី ២ ខ្ញុំមកត្រួតពិនិត្យទៅលើការសាងសង់ព្រលានយន្តហោះថ្មី ដែលឥឡូវនេះ គឺប្រសិទ្ធនាម ថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។ កាលមកពីលើកមុន យើងទើបនឹងសម្រេចបាន ៥% ឥឡូវនេះ ឈានដល់សម្រេចរហូតទៅ ២៧% ក្នុងរយៈ(ពេល)ត្រឹមជាង ១ ឆ្នាំបន្ដិច។ ដំណើរការសាងសង់​អាកាសយានដ្ឋានអន្តរជាតិមួយធំនេះ ក៏បានទទួលនូវការគាំទ្រ (និង)ការខិតខំជួយដោះស្រាយពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ដែលទទួលបន្ទុកនៅក្នុងការជួយតម្រង់ទិស និងដោះស្រាយបញ្ហាលំបាកនានា។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានជួយយ៉ាងច្រើនលើការសម្របសម្រួលទាំងឡាយ ដើម្បីឲ្យដំណើរការ​សាងសង់នេះបានឆាប់ និងទៅតាមផែនការរបស់យើង។ ខ្ញុំក៏សុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ដែលក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរ ពិសេស គឺខេត្តកណ្ដាល/តាកែវ បានប្រឹងប្រែង ដើម្បីជួយសម្រួលបញ្ហានានា​ សម្រាប់ឲ្យក្រុមហ៊ុនបានដំណើរការការសាងសង់។ កោតសរសើរ ចំពោះការខិតខំរបស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបណ្ដាវិស្វករ អ្នកឯកទេស (ក៏ដូចជា)កម្មករ/ការិនីរបស់យើង ដែលបានចូលរួមធ្វើការងារ … នៅទីនេះ ដល់ទៅ ៣ ៧៤០ នាក់ ដែលក្នុងនោះ កម្មករ/ការិនី…

Details

ការដកស្រង់សង្កថា ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ ២១ (តាខ្មៅ-ជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈទាំងអស់​គ្រប់ព្រះអង្គ ឯកឧត្តម Kim Weon Jin អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Hong Young Pyo អនុប្រធានមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូល​រួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ផ្លូវជាតិ ២១ ជាក់ស្តែងជាផ្លូវធ្វើថ្មីទាំងស្រុង ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកការដ្ឋានសម្រាប់ការសាងសង់ផ្លូវជាតិ​លេខ ២១។ តាមពិត ការដ្ឋាននេះបាន និងកំពុងដំណើរការប្រមាណជាជិតមួយឆ្នាំរួចមកហើយ ហើយក៏​កសាង​បានមួយចំនួនរួចហើយដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវផ្លូវ​ជាតិលេខ ២១។ តាមពិត ពាក្យថាធ្វើឲ្យប្រសើរឡើងនេះ គ្រាន់តែជាភាសាដើម្បីសម្រួលថាពី​ដើម យើង​មាន​ផ្លូវ​ជាតិលេខ ២១ ប៉ុន្តែ លើការជាក់ស្តែង ផ្លូវនេះគឺធ្វើថ្មីទាំងស្រុងតែម្តង គ្មានបន្សល់ទុកនូវអ្វី​ដែលជាផ្លូវ​ចាស់​ដែល​យើងបានសាងសង់ពីមុន ហើយក៏បានជួសជុលជាបណ្តើរៗ…

Details