សារលើហ្វេសប៊ុក អំពីការបើកទីផ្សារនាំស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន

ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយស្រស់ កម្ពុជា ទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី ៩ ខែ មិថុនា ២០២០ នេះ គឺកម្ពុជា និងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការលើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន”។

អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នាជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់បងប្អូនប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករ ដែលកំពុងវិនិយោគលើដំណាំស្វាយ ដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោល ហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។ បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ លើផ្ទៃដី ២១.២៨៦ ហិកតា។ យើងសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យ និងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។

តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិន នឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។

សូមបងប្អូនប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយ ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) ឲ្យបានល្អ ដែលអាចទទួលយកបាននៅក្រៅប្រទេស៕

សេចក្តីដកស្រង់ប្រសាសន៍ ពិធីជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរ កំពុងស្នាក់នៅ/ធ្វើការ/សិក្សានៅសាធារណរដ្ឋកូរ៉េ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនទាំងអស់ ដែលជា ពលករ ពលការិនី និស្សិត ក៏ដូចជាក្មួយៗដែលមានក្រុមគ្រួសារនៅប្រទេសកូរ៉េ ដែលបានចូលរួមនៅក្នុងពេលនេះ។ គ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? ថ្ងៃនេះ យើងបានជួបគ្នាពិតប្រាកដ ខុសប្លែកកាលពីឆ្នាំទៅ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការសុំអធ្យាស្រ័យអំពីការអាក់ខានកាលពីឆ្នាំកន្លងទៅនេះ។ ពេលនោះ ពិតជាមានការលំបាកមែន ត្រៀមនឹងរៀបចេញដំណើរទៅហើយ ក៏ប៉ុន្តែដោយសារជំងឺ(ម្ដាយក្មេក)ធ្ងន់ពេក នៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ដែលយើងមិនអាចដឹងបានថា តើគាត់អាចរស់ ឬស្លាប់។ សម្រាប់យើងជាកូន ត្រូវសម្រេចចិត្តបែបណា ម្ខាងការងារប្រទេសជាតិ តែម្ខាងទៀតគឺកិច្ចការទាក់ទងជាមួយនឹងម្ដាយក្មេក។ ម្ដាយក្មេក និងម្ដាយបង្កើត អត់មានអ្វីខុសគ្នាទេ។ រឿងនេះ អ្នកខ្លះបានធ្វើអត្ថាធិប្បាយចូលមកនិយាយនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ អំពីបញ្ហាដែលថា គិតអំពីគ្រួសារច្រើនជាងគិតពីប្រទេសជាតិ។ ពេលនោះ ខ្ញុំក៏បានឆ្លើយតបត្រឡប់ទៅវិញថា បើសិនជាអ្នកឯងគ្រាន់តែគ្រួសារមិនស្រឡាញ់ផង តើអ្នកទៅស្រឡាញ់ប្រជាជនយ៉ាងម៉េច? រឿងហ្នឹង និយាយឱ្យពិតអញ្ចឹង។ ការងារប្រទេសជាតិ យើងធ្វើហើយ យើងមានអ្នកជំនួសដោយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស។ ក៏ប៉ុន្តែ សម្រាប់យើងជាកូន នៅពេលដែលម្ដាយទទួលមរណកាល…

Details

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធ និងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា ផ្សារដារ

“… សូមថ្លែងការអរគុណចំពោះការឧបត្ថម្ភរបស់ប្រិយមិត្ត និង រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ឱ្យកម្ពុជានូវផ្សារព្រំដែននេះ ដែលជាចំណុចដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ … ផ្សារព្រំដែននេះនឹងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋរបស់យើងរកស៊ីជាមួយគ្នាដោយស្របច្បាប់ និងបង្កើតបាននូវស្ថានភាពឈ្នះឈ្នះនៃទំនាក់ទំនងរវាងពាណិជ្ជកម្មព្រំដែន … រវាងប្រទេសជិតខាង …”

“… សូមឯកឧត្តម ជីញ ឌិញស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ពិនិត្យមើល(ទំហំទំនិញ)ដែលវៀតណាមនាំចូលមកកម្ពុជា និងទំនិញដែលកម្ពុជានាំចូលទៅវៀតណាម … ខ្ញុំស្នើដោយទទូចឱ្យវៀតណាមបង្កើនការទិញពីកម្ពុជា ក្នុងនោះវៀតណាមបាន និងកំពុងទិញអង្ករពីកម្ពុជាចំនួន ៣០ ម៉ឺនតោន និងផលិតផលមួយចំនួនផ្សេងទៀត ដែលកម្ពុជាមាន …”

“… ពីមុននេះ ផ្លោងដាក់គ្នាទៅវិញទៅមកដោយគ្រាប់កាំភ្លើង ហើយទល់ដែនទាំងសងខាងសម្បូរគ្រាប់មីន។ ឥឡូវនេះ ផ្លោងទៅវិញទៅមកដោយទំនិញ ខាងវៀតណាមបញ្ជូនទំនិញមកលក់ឱ្យកម្ពុជា កម្ពុជាបញ្ជូនទំនិញទៅលក់ឱ្យវៀតណាម ហើយយើងខិតខំបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ … បន្តទៅទៀត ខ្ញុំចង់ចង្អុលបង្ហាញគ្រោងធ្វើ(ផ្សារ)នៅក្នុង ខេត្តកំពត និងស្វាយរៀង ២ ខេត្តនេះ គប្បីប្រើថវិកាជាតិធ្វើតែម្តងទៅ។ កាលពីមុនយើងអត់មាន(លទ្ធភាព) អញ្ចឹងយើងសុំមិត្ត …”

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារដារ) នៅខេត្តត្បូងឃ្មុំ, ២៤ ធ្នូ ២០១៩

Details