សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ឥណទាន មូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច EDCF នៃសាធារណរដ្ឋកូរ៉េ)

ឆ្នាំថ្មីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាបណ្ដាអង្គភាព អញ្ជើញចូលរួមក្នុងឱកាសនេះ! ថ្ងៃនេះ គឺជាថ្ងៃទី ០៣ នៃការដែលយើងឆ្លងចូលមកក្នុងឆ្នាំ ២០២២ ហើយក៏ជាថ្ងៃមួយកើត ខែបុស្ស សម្រាប់ខែដើមទ្រព្យនៅថ្ងៃច័ន្ទរបស់យើង។ ជាមួយនឹងការចូលរួមសម្ពោធបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ទីរួមខេត្តកោះកុង។ ខ្ញុំមានចិត្តសប្បាយរីករាយ ដោយថ្ងៃនេះ យើងបានជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីមួយនៅក្នុងដើមឆ្នាំថ្មីរបស់យើង ក្រោមម្លប់នៃសុខសន្ដិភាព ស្ថិរភាពខាងនយោបាយ និងការអភិវឌ្ឍឥតឈប់ឈររបស់យើង។ អម្បាញ់​មិញ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចមកហើយ ទាក់ទិនជាមួយនឹងការកសាង​ផ្លូវនេះ។ ខ្ញុំគួរតែបញ្ជាក់ផងដែរថា ផ្លូវនេះយើងអាចរង់ចាំយូរបន្ដិច។ ការរង់ចាំយូរ…

Details