សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបក្មួយៗកម្មករ/ការិនីសាជាថ្មីម្ដងទៀត បន្ទាប់ពីដាច់​អាណត្តិចាស់ និងចូលអាណត្តិថ្មីក្នុងរយៈកាល ២ អាទិត្យកន្លងទៅ។ ក្មួយប្រហែលបានដឹងហើយថា រាជរដ្ឋាភិបាលអាណត្តិចាស់ គឺអាណត្តិទី ៥ បានផុតរលត់នៅថ្ងៃទី ៦ ខែកញ្ញា ហើយរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក៏បានចាប់កំណើតទន្ទឹមគ្នា ជាមួយនឹងការស្បថចូលកាន់តំណែង នៃរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី ៦ នោះផងដែរ។ ប៉ុន្តែ ពូមិនអាចមានលទ្ធភាពដើម្បីមកជួបក្មួយៗទាន់ពេលវេលានោះទេ ដោយ​សារក្រោយពេលបង្កើតរដ្ឋាភិបាលហើយនៅថ្ងៃទី ៦ និងថ្ងៃទី ៧ គឺប្រជុំគណៈរដ្ឋមន្រ្តី។ ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ បានចេញដំណើរទៅប្រជុំចិនផង និងទៅវៀតណាមផង ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ ពូក៏បានចេញដំណើរទៅចិនផង និងទៅវៀតណាមផង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២ យប់ ៣ ថ្ងៃ ហើយបន្ទាប់ទៅ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនដែលមកចូលរួមនៅទីនោះ។ ជាលើកដំបូងហើយ…

Details

សេចក្តីដកស្រង់ប្រសាសន៍ ជួបប្រតិភូកីឡាករកម្ពុជាចូលរួមប្រកួតកីឡាអាស៊ី លើកទី ១៨ នៅទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ការប្រជុំលក្ខណៈអន្តរជាតិនានា មិនបានជាន់នឹងកាលបរិច្ឆេទនៃការបោះឆ្នោត ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីធ្វើពិធីជូនដំណើរ ចំពោះកីឡាករ/ការិនី ក៏ដូចជា ថ្នាក់ដឹកនាំ និងគ្រូបង្ហាត់ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។ ឆ្នាំនេះក៏ជាឆ្នាំល្អដែរ ដែលការរៀបចំទាំងអស់ ការប្រជុំទាំងអស់ គឺមិនបានជាន់ទៅលើកាលបរិច្ឆេទនៃការ​បោះ​ឆ្នោត​ ខុសប្លែកពីស្ថានភាពមុនៗ ធ្វើអោយ​យើងមានការលំបាកបន្ដិច​ ត្រង់ថាពេលដែលមានការបោះឆ្នោតនៅក្នុងប្រទេស ក៏មានការប្រជុំយ៉ាងច្រើន​នៅក្រៅប្រទេស ធ្វើអោយមន្រ្តីមួយចំនួនមិនបានចូលរួមការបោះឆ្នោត។ កន្លែងមួយចំនួនទៀត យើង​មិនបានចាត់មន្រ្តីរបស់យើងទៅចូលរួមទេ គឺចាត់ថ្នាក់អគ្គរដ្ឋទូតចូលរួមនៅខាងក្រៅ។ ក៏ប៉ុន្តែ ឆ្នាំនេះ ការបោះឆ្នោតរបស់យើង ពិនិត្យមើល គឺមិនជាន់ជាមួយនឹងកម្មវិធីជាអន្តរជាតិនោះទេ​។ ដូចជាការប្រជុំអាស៊ាន និងវេទិកាតំបន់អាស៊ាន ដែលបាន និងកំពុងប្រជុំបញ្ចប់នៅឯសាំងហ្គាពួរ ក្នុងប៉ុន្មានថ្ងៃនេះ គឺធ្វើឡើងក្រោយការបោះឆ្នោតរបស់យើង។ ផ្នែកកីឡានេះទៀតសោត ក៏បានធ្វើបន្ទាប់ពីការបោះឆ្នោត ធ្វើអោយកីឡាករ/ការិនីមិនលំបាកទៅលើការចេញទៅប្រកួត ហើយមិនបានចូលរួមការបោះឆ្នោតជាតិនោះទេ។ នឹងគ្មានការជួបគ្នា បើសិនគ្មានមេដាយមាស ថ្ងៃនេះ យើងពិតជាមានការរីករាយដែលបានជូនដំណើរកីឡាករ កីឡាការិនីរបស់យើង។ សង្ឃឹម​ថា យើងនឹងមានការជួបគ្នាទៀត នៅពេលដែលអ្នកទាំងអស់គ្នាបានប្រកួតចប់ ហើយនាំមកនូវមេដាយ។ ប៉ុន្តែ…

Details