សង្កថា ក្នុងពិធីជួបជុំពិសារភោជនាហារ ជាមួយកីឡាករ និងកីឡាការិនី

ជួបជុំដើម្បីផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំ និងកីឡាករ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ថ្ងៃនេះ ខ្ញុំនឹងភរិយាពិតជាមានការរំភើប ដែលបាន​មក​ជួបជុំជាមហាគ្រួសារ ជាមួយកីឡាករ កីឡាការិនី គ្រប់ប្រភេទរបស់យើងតាមការគ្រោងទុក។ ដំបូង​សូម​អភ័យ​ទោសពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំ​កី​ឡា​ទាំងអស់ ដែលឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តីមួយចំនួន ដែលគ្រោងនឹងមកចូលរួម មិនទាន់​បាន​​មកដល់ទីនេះ ដោយសារពេលនេះសភាកំពុងដំណើរការប្រជុំ យោងទៅលើការចាំបាច់ នៃការអនុម័ត​ច្បាប់​សហ​ជីព។ ប្រហែលជាការប្រជុំនេះ អូសបន្លាយរហូតទៅដល់ម៉ោង ៧ ឬ ម៉ោង ៨ យប់ឯណោះ។ ប៉ុន្តែ អវត្ត​មាន​របស់ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តីទាំងនោះ មិនរំខានទៅដល់ការជួបជុំគ្នាដែល​បាន​គ្រោង​ទុក​រួចមកហើយនេះទេ ដោយពេលនេះ ក៏មានឯកឧត្តម ទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំដទៃទៀត​បាន និង​កំពុង​ចូល​រួមនៅទីនេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន, ឯកឧត្តម ថោង ខុន, ឯកឧត្តម…

Details