កម្ពុជាផ្ដល់ម៉ាស ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលទីម័រខាងកើត (ទីម័រឡេស្ត)

ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត  ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាល​ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រ​សួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន…

Details

សេចក្ដីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ ៣៨ ខ្សែនៅក្នុងក្រុង សៀមរាប

កាត់បន្ថយអ្នកចូលរួមមកនៅសល់ត្រឹម ១៥០ នាក់ ថ្ងៃនេះយើងធ្វើពិធីប្រារព្ធបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ រួមនិងការកែលម្អដងស្ទឹង សៀមរាប ដែលមុននេះ យើងគ្រោង(ធ្វើ) ថ្ងៃទី១៦ ខែវិច្ឆិកា ក៏ប៉ុន្តែគាប់ជួនជាមួយ “ព្រឹត្តិការណ៍ ០៣ វិច្ឆិកា” បានកើតឡើង (យើងក៏លើកពេល)។ សម្រាប់ថ្ងៃនេះ តាមគម្រោងដើម យើងគ្រោងអញ្ជើញប្រជាពលរដ្ឋរបស់យើងប្រមាណ ១ ៥០០ នាក់ មកចូលរួម ក៏ប៉ុន្តែដោយសារស្ថានភាពបានកើតឡើង ដែលខាងក្រោមនេះ ខ្ញុំនឹងនិយាយទាក់ទង COVID-19 យើងកាត់បន្ថយអ្នកដែលចូលរួមមកនៅត្រឹមតែ ១៥០ នាក់ តែប៉ុណ្ណោះ ដើម្បីជៀសវាងការប្រមូលផ្ដុំហ្វូងមនុស្ស ដែលអាចនាំទៅដល់ការឆ្លងរីករាលដាល នៅក្នុងសហគមន៍ នៅពេលដែលយើងស្រាវជ្រាវមិនទាន់បានច្បាស់លាស់។ COVID-19 មិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ កូវីដ-១៩ អាចរារាំងដំណើរការរបស់យើង ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការស្ថាបនាផ្លូវទាំងនេះនោះទេ។ ដូចដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយកាណ៍អម្បាញ់មិញនេះ កាលពីថ្ងៃទី ០៤ កញ្ញា ២០២០ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ខ្ញុំបានប្រកាសអំពីការបញ្ចុះថវិកាពីរង្វង់ ១០០ ទៅ…

Details

សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺ កូវីដ-១៩

នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមាន កូវីដ-១៩ មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។

នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។ ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។

សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស​ ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា​ ជាពិសេស​ នៅក្នុងស្ថានភាពដ៏លំបាកនេះ៕