សម្ដេចតេជោ ប្រកាសបន្តការបរិច្ចាគបៀវត្សរ៍ ៧ ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩

ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល ៧ ខែជូនទៅក្រសួងសុខាភិបាល។

បៀវត្សរបស់ខ្ញុំ ១០ លានរៀល/ខែត្រូវបង់ពន្ធ ៩១០.០០០ រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០ រៀល/ខែ សរុប ៧ ខែចំនួន ៦៣.៦៣៩.០០០ រៀល​។

អាស្រ័យដោយកូវីដ ១៩ បាន និងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ ខែទៀត ជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈ ឆ្នាំ ២០២១ ដល់ ខែសីហា ឆ្នាំ២០២​១​។

ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សរ៍ទាំងស្រុង ឬមួយផ្នែក រយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕

សេចក្ដីដកស្រង់សារជាសម្លេង អំពីការផ្តល់ជំនួយវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១ លានដូស

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ចិនផ្ដល់វ៉ាក់សាំង ១ លានដូស សម្រាប់ ៥០ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានភាពចាំបាច់ដើម្បីទូលប្រគេននិងជម្រាបទៅដល់ជនរួមជាតិឱ្យបានជ្រាបថា រដ្ឋា​ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចំនួន ១ លានដូស សម្រាប់ចាក់(ការពារ) មនុស្ស ៥០ ម៉ឺននាក់។ មិនអាចរង់ចាំវ៉ាក់សាំងទទួលស្គាល់ដោយ WHO តទៅទៀតបាន ដើមឡើយខ្ញុំព្រះករុណាខ្ញុំបាននិយាយថា យើងនឹងទទួលយកជំនួយ ឬទិញតែវ៉ាក់សាំងណា ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនបានផ្ដល់នូវការទទួលស្គាល់ចំពោះវ៉ាក់សាំងរបស់ប្រទេសណា ឬក្រុមហ៊ុនណាមួយនោះទេ។ ក្នុងពេលជាមួយគ្នា ប្រទេសជាច្រើនបានប្រើប្រាស់រួចទៅហើយនូវវ៉ាក់​សាំង(ជាច្រើនប្រភេទ) ដែលក្នុងនោះក៏មានវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន ឈ្មោះថា Sinopharm និង Sinovac។ (តបទៅ)អ្វីដែលជាភាពចាំបាច់របស់យើងៗ មិនអាចរង់ចាំតទៅទៀតបានទេ។ (ដោយសារ)តម្រូវការការពារជាតិ និងការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏សាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន និងដែលមានមនុស្សដល់រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ីទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជន​ទី ៤ លំដាប់ពិភពលោក បន្ទាប់ពីចិន ឥណ្ឌា…

Details

ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យពីកម្ពុជា ទៅកាន់នេប៉ាល់

ថ្ងៃនេះកម្ពុជាផ្ដល់ម៉ាសជាង ២ លាន និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសនេប៉ាល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង ២ លាន និងបរិក្ខារពេទ្យចំនួន ១២ មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។ នេះជាលើកទី ៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្ដល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស ១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤…

Details