សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារសម្លេងស្តីពីការរៀបចំឆ្ពោះទៅដំណើរការចាក់វ៉ាក់សាំង​ជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ប្រមាណ ២ លាននាក់ថែមទៀត

គ្រោងចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យក្នុងរង្វង់ ២ លាននាក់ថែមទៀត បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចៅៗ ដែលជាកុមារ និងយុវវ័យ ដូចដែលខ្ញុំ​បានបញ្ជាក់​ប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុក្រោម ១៨ ឆ្នាំ​។ ​ខ្ញុំបានពិ​ភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ដ្រី​ និងជាអនុប្រធានប្រចាំ​ការនៃ​គណៈកម្មការជាតិប្រយុទ្ធជាមួយកូវីដ-១៩ (និង) ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធាន​គណៈ​កម្មការ​​ចំពោះកិច្ចសម្រាប់លទ្ធកម្មវ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈ​កម្មការ​​ចំពោះ​កិច្ចសម្រាប់ការចាក់វ៉ាក់សាំង។ យើងមានការចំាបាច់ ដើម្បីចាក់ជូនកុមារ និង​យុវវ័យ​​​អាយុចាប់​ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បន្ដទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង​អ្នកដែលមានអាយុ​ពី ១៨ ឆ្នាំ ​ឡើង​ទៅ ដែលមកដល់ពេលនេះ យើងចាក់បាន ៥ លាន ៤ សែន នាក់ រួចស្រេចបាត់ទៅហើយ។ ​ដោយមានការគិតគូរយ៉ាងហ្មត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិត​គូរទៅដល់​​អនាគតរបស់កុមារ​​ និងយុវជន ជាពិសេសគឺផ្ដោតទៅលើ​ការយកចិត្តទុកដាក់​ទៅលើ​សុខុមាលភា​ព ពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេង​របស់ពិភព​លោក ក៏ដូច​ជា​កម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស…

Details

វ៉ាក់សាំងចំនួន ៤ លានដូសទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាទៀតហើយ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤ លានដូសថែមទៀត បានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាបន្តទៀតហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែកក្កដា ឆ្នាំ ២០២១នេះ។

វ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៣ លានដូស និងវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស។ វ៉ាក់សាំង ៤ លានដូសនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី ០៧  ខែកុម្ភៈ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងប្រមាណ ១៧ លានដូសរួចហើយ។

វ៉ាក់សាំង គឺយុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។ តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕

សេចក្តីដកស្រង់ប្រសាសន៍ អំពីការប្រើប្រាស់ឧបករណ៍តេស្ដរហ័សរក កូវីដ-១៩ តាមបណ្ដាក្រសួង-មន្ទីរ និងស្ថាប័នកងទ័ព ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ខ្ញុំចង់និយាយទៅកាន់សមាជិក សមាជិកា អំពីការធ្វើតេស្ដរហ័ស និងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ។ ដំបូងឡើយ ខ្ញុំចង់ថាធ្វើសារាចរណែនាំ ក៏ប៉ុន្តែ ខ្ញុំគិតថា មិនចាំបាច់ធ្វើទេ ដោយសារយើងមានប្រជុំគណៈរដ្ឋមន្រ្តី ដែលមានសមាជិករដ្ឋាភិបាលចូលរួមអស់ហើយ។ ខ្ញុំសូមស្នើឱ្យ បណ្ដាស្ថាប័នយកចិត្តទុកដាក់លើការប្រើប្រាស់តេស្ដរហ័ស។ ការតេស្ដរហ័សនេះទៀតសោត ក៏គួរធ្វើដោយមានការសន្សំសំចៃ ដើម្បីកុំឱ្យវាមានទំងន់ធ្ងន់ហួស​ទៅដល់ថវិកាជាតិរបស់យើង​។ ម្សិលមិញ ខ្ញុំបានបញ្ជាទៅ​លោកជំទាវ យក់ សម្បត្តិ ឱ្យទិញ(ឧបករណ៍តេស្ដរហ័ស)មួយលានបន្ថែមទៀត ដោយថវិការបស់សប្បុរសជន។ យប់មិញ យកមកដល់ ១ លាន ប៉ុន្តែនៅក្នុងស្ដុករបស់យើងពីម្សិលមិញ គឺអស់ នៅសល់ ១០ ម៉ឺនទេ(ឧបករណ៍តេស្ដរហ័ស) ដោយសារយើងបានបែងចែកទៅឱ្យខេត្ត ។ ឯកឧត្តម នាង ផាត ក្នុងនាមក្រសួងការពារជាតិ បានស្នើសុំ ៣០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)​ ប៉ុន្តែយើងបានផ្ដល់ ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៅឱ្យហើយ។ អញ្ចឹងខ្ញុំផ្ដល់ឱ្យតែ ២០ ម៉ឺនបន្ថែមទេ ដើម្បីរៀបចំចែកជូនទៅតាមបណ្ដាអង្គភាព ប៉ុន្តែប្រហែលជាខ្ញុំគិតថា នឹងអាចផ្ដល់បន្ថែម ប្រហែល ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ទៅតាមគម្រោងហ្នឹងទៅចុះ ដោយសារតែអង្គភាពវាមានច្រើន​។ អញ្ចឹងទេ…

Details