សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro), ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា, សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជើងទី ១ ចំនួន ៣៣២ ០០០ ដូស នៃវ៉ាក់សាំង AstraZeneca សរុបចំនួន ១ លានដូស ដែលជាជំនួយដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌ និងសន្តានចិត្តល្អពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅគ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកលលោក។ ជាការពិត ក្នុងឆ្នាំ ២០២១ នេះ ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក៏នៅតែបន្តវិវឌ្ឍយ៉ាងលឿន ជាពិសេស តាមរយៈការបំប្លែងខ្លួនជាប្រភេទវីរុសកូវីដ-១៩ ថ្មី  ដែលមានសមត្ថភាពចម្លង និងបង្កគ្រោះថ្នាក់កាចសាហាវជាងមុនច្រើនដង ដល់អាយុជីវិតមនុស្ស។ ដោយឡែកសម្រាប់កម្ពុជា ទោះបីជារាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងការហូរចូល…

Details

រកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៦ លាន

មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦ លាននាក់ ស្មើនឹង ៦០ ភាគរយនៃប្រជាជន ១០ លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន​ អាយុ ៦៧ ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។

លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០ លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់៕

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាមហើយ

នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ អំណោយជាសម្ភារ:បរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១ លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០ គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម…

Details