សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយនៅដើមសប្តាហ៍ក៏ចាប់ផ្តើមមកកាន់ទីនេះទៀត ដែលកាលពីអាទិត្យមុន គឺពីរដង អាទិត្យនេះត្រូវពីរដងទៀត ដែលទាក់ទងនឹងវិស័យអប់រំ ហើយដែលសាកលវិទ្យាល័យនានា ក៏ចង់បានអោយខ្ញុំព្រះករុណាខ្ញុំ មកចែកជូនសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី។ ការបណ្តុះបណ្តាលធនធានមនុស្ស ការងារជាអាទិភាព ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយថ្ងៃនេះ យើងបានទទួលធនធានមនុស្សបន្ថែមទៀត សម្រាប់ប្រទេសជាតិរបស់យើង ដែលវាស្ថិតនៅក្របខណ្ឌនៃការងារអាទិភាព ទាក់ទងជាមួយនឹងបញ្ហាការបណ្តុះបណ្តាលនេះ​។ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិថ្ងៃនេះ ក៏បានបញ្ចេញនិស្សិតដែលបានបញ្ចប់ការសិក្សា ១ ២៤៥ នាក់ ដូចដែលសាកលវិទ្យាធិការ ទេព កុលាប បានធ្វើរបាយការណ៍ អម្បាញ់មិញ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជាកិច្ចការមួយដ៏សំខាន់ទៅលើការគ្រប់គ្រង និងបណ្តុះបណ្តាល។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហា។ បើពិនិត្យរឿងអតីតកាលបន្តិច គឺមិនគួរថា សាកលវិទ្យាល័យនេះអាចឈរដល់សព្វថ្ងៃនេះបានទេ។ នៅក្នុងកាលៈទេសៈដ៏លំបាក ដែលកូន ទេព កុលាប បានជួបប្រទះនូវរឿងបញ្ហាក្តីក្តាំនៅក្នុងតុលាការ។ ក៏ប៉ុន្តែ អ្នកទាំងឡាយដែលនៅទីនេះ ជាសាស្រ្តាចារ្យ ជាបុគ្គលិក និងអតីតនិស្សិតរបស់សាកលវិទ្យាល័យនេះ ក៏បាននៅបន្តខិតខំដើម្បីធ្វើអោយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ បន្តឈរជើងរហូតមកដល់ពេលនេះ។ នេះអាចចាត់ទុកថា…

Details

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឈូកវ៉ា

សមិទ្ធផលថ្មី និងវឌ្ឍនភាពនៃវត្តឈូកវ៉ា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធ ផលនានា នៅក្នុងវត្តឈូកវ៉ា ដែលកំពុងប្រព្រឹត្តទៅនៅទីនេះ។ ខ្ញុំព្រះករុណាខ្ញុំ មានអារម្មណ៍ថា ប្រសិនបើវិញ្ញាណក្ខន្ធរបស់ តាវ៉ា និង យាយឈូក គាត់បានដឹងអំពីការខិតខំរបស់យើងនៅទីនេះ គាត់ប្រាកដជានឹងមានការសប្បាយរីករាយ ហើយនិងផ្ដល់នូវពរជ័យសម្រាប់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់វឌ្ឍនភាពថ្មីៗថែមទៀត។ ខ្ញុំព្រះករុណាខ្ញុំ ក៏មានអារម្មណ៍ថា ព្រះចៅអធិការមុនៗ ជាពិសេសព្រះចៅអធិការដែលចាប់ផ្ដើមទទួលដីពី តាវ៉ា និង យាយឈូក ព្រះអង្គពិតជាមានអារម្មណ៍រីករាយ។ ប្រហែលជា តាវ៉ា និង យាយឈូក គាត់នៅក្នុងចំណោមមនុស្សដែលចាប់ជាតិមកនៅទីនេះក៏មិនដឹង ហើយព្រះចៅអធិការមុននៅហ្នឹងក៏មិនដឹង។ យើងមិនដឹងថា ជំនឿចាប់ជាតិវាយ៉ាងម៉េច ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ មានជំនឿរឿងចាប់ជាតិ។ អម្បាញ់មិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍រួចហើយ ពាក់ព័ន្ធជាមួយនឹងទីអារាមនេះ។ ប្រវត្តិទីអារាមនេះ ក៏ជាប្រវត្តិដែលពាក់ព័ន្ធជាមួយនឹងប្រវត្តិនៅក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលយើងបានជួបប្រទះនូវការរីកចម្រើនផង និងការជួបប្រទះជាមួយនឹងភាពខ្ទេចខ្ទាំ ហើយព្រមទាំងសោកនាដកម្ម ដែលបានបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សមិទ្ធ​ផលដែលយើងបានកសាងនៅទីនេះ  គឺសក្តិសមជាមួយនឹងកិច្ចខិតខំប្រឹងប្រែង…

Details