ដកស្រង់ប្រសាសន៍សំណេះសំណាលជាមួយនឹងមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

ដំបូងខ្ញុំសូមស្វាគមន៍ចំពោះវត្ដមានរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នៅក្នុងឱកាសនៃការជួបជុំរបស់យើងនេះ។ ចំណាយពេលជាង ៧ ខែ សម្រេចបានការសាងសង់ ៩៤% នៃផ្លូវ ៣៤ ខ្សែ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីបានដឹងហើយថា វត្តមានរបស់ខ្ញុំសំដៅធំបំផុតគឺការពិនិត្យលទ្ធផលនៃការអនុវត្ដការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅទីក្រុងព្រះសីហនុរបស់យើង។ ព្រឹកមិញ ដូចជាមានអង្គប្រជុំមួយអញ្ចឹង ប៉ុន្ដែអង្គប្រជុំសម័យកូវីដ គឺជាអង្គប្រជុំមិនចាំបាច់ជួបមុខគ្នាទេ។ មានការឧទ្ទេសនាមពីខាងក្រោយ ហើយពីខាងមុខគឺស្ដាប់ ក្នុងពេលដែលយើងជិះរថយន្ដ ហើយបទឧទ្ទេសនាមនានា ត្រូវបានផ្សាយចេញពីអ្នកឧទ្ទេសនាមម្នាក់ដើម្បីឱ្យយើងបានដឹង។ អញ្ចឹងទេ គិតពីថ្ងៃបើកការដ្ឋានមកដល់ថ្ងៃនេះ ពីខែវិច្ឆិការហូតមក គឺមានរយៈពេលប៉ុន្មានខែ(?)តាមធម្មតា ប្រសិនបើយើងធ្វើផ្លូវ តាមស្ដង់ដាផ្សេង ស្ដង់ដាសម័យដើម ឬហៅថាស្ដង់ដាប្រពៃណី យើងត្រូវប្រើពេលរាប់ឆ្នាំទម្រាំនឹងបានប៉ុណ្ណេះ ដោយសារត្រូវចាក់ដី បំពេញនេះបំពេញនោះ។ អញ្ចឹងទេ ផ្លូវមួយខ្សែៗ គឺត្រូវប្រើពេល ៣ ទៅ ៤ ឆ្នាំ ទើបអាចសម្រេចបាន។ ប៉ុន្ដែឥឡូវនេះ សម្រាប់យើង គឺកសាងក្នុងរយៈពេលមិនជាយូរប៉ុន្មានទេ។ ប្រសិនបើគិតពីខែវិច្ឆិការហូតមកដល់ពេលនេះដើមខែមិថុនា គឺមានរយៈពេល ៧ ខែ…

Details

សារលើហ្វេសប៊ុក អំពី ការរឹតបន្តឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស

បើកបរត្រូវគោរពច្បា ប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា

នៅពេលនេះ ការរឹតបន្តឹងច្បាប់ ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។

ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។

សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕

សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ៥៥ និងប្រកាសបើកការដ្ឋាន​ ផ្លូវជាតិ លេខ១០

រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ  និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។ «អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា?…

Details