សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា”

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចាប់ផ្ដើមមុនគេ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ ដើម្បីមកចែកជូនសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១ ១៨៣ នាក់។ អម្បាញ់មិញ យើងបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងនៅទីនេះ។ កោតសរសើរ ចំពោះសាកលវិទ្យាល័យ ខិតខំរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅគ្រប់កម្រិត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានខិតខំរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ក្រៅពីថ្នាក់ឧត្តមសិក្សា សាលាប៊ែលធីអន្តរជាតិ ក៏បានចូលរួមបណ្ដុះបណ្ដាលតាំងពីថ្នាក់ចំណេះទូទៅ ដែលនេះគឺជាផ្នែកសំខាន់មួយ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ កម្ពុជាក្លាយទៅជាប្រទេសសេរីភាវូបនីយកម្មលើវិស័យអប់រំ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ សូមអបអរសាទរផងដែរ ជាមួយនឹងជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ដ៏ច្រើន។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែពិនិត្យឡើងវិញពីក្របខណ្ឌ…

Details

ហ៊ុន ម៉ាណែត៖ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំ ដើម្បីការពារសម្តីរបស់លោកទេ?

សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយព្រោះគេជាអ្នកចេញវាយកូនមុន។ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំ ដើម្បីការពារសម្តីរបស់លោកទេ? ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយ ដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយគ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេស គឺទៅលើកូនចៅដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់អោយជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការវាយប្រហារទៅលើក្រុមគ្រួសាររបស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួសាររបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។ ជាក់ស្តែងថ្ងៃនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់អោយនិស្សិតយោធាបរទេស ដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ…

Details

សារលើហ្វេសប៊ុក អំពីការភ្នាល់ជាមួយជនពាល សម រង្ស៊ី លើការដោះលែង កឹម សុខា

ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម​ YouTube អំពី​ ជនពាល សម​ រង្ស៊ី ដែលបានសរសេរក្នុង​ Facebook បបួលខ្ញុំភ្នាល់​អំពីការដោះលែង​ កឹម​ សុខា។ ការបកស្រាយក្នុង​វីដេអូឃ្លីបនេះគឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។​ នាយករដ្ឋមន្ត្រីពុំមានសិទ្ធិស្នើសុំលើកលែងទោសអោយអ្នក ដែលមិនទាន់បានកាត់ទោស ឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ (ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។

យោងតាមច្បាប់ជាធរមានទោះ ១០០០ ឆ្នាំ ទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសអោយអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់អោយមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំគេអត់ចេះស្តាប់ និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយ និងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំ ពេលនេះ គេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជីវិតនយោបាយដែលអ្នកបបួលខ្ញុំភ្នាល់ គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវអោយខ្ញុំត្រូវមានភស្តុតាង និងសូមស្នើអោយមេធាវីខ្ញុំ រក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។

វីដេអូឃ្លីបនេះ​ ខ្ញុំនឹងបង្ហោះក្នុង​ Facebook ខ្ញុំរហូតដល់ថ្ងៃទី​ ៣​ ខែ​ មីនា​ ឆ្នាំ ២០១៩​ ហើយនៅពេលនោះតើនឹងមានអ្វីកើតឡើងដូច​ដែលជនពាលនេះបានបបួលខ្ញុំភ្នាល់នៅក្នុង​ Facebook គាត់មែន ឬអត់៕