សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ន័រតុន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញា​បត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់​សម្រាប់​ប្រទេស​របស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះ​ករុណា​ខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើង​នៅ​ទី​នេះ។ សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយ​ដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃ​សាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់​ព័ន្ធ​ទៅ​នឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេល​ចែក​សញ្ញាបត្រ…

Details