សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូន​ពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើម​កំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យ​លាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សា​បាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធាន​មនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើង​ឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

វឌ្ឍនភាពក្នុងវិស័យអប់រំ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យ លាភី ចំនួន ៣.២៥៤ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់អាទិត្យ នេះ ក្រោយពេលភ្ជុំបិណ្ឌ គឺកាលពីថ្ងៃច័ន្ទ ខ្ញុំព្រះករុណាខ្ញុំ មកកាន់ទីនេះម្តង សម្រាប់សាកលវិទ្យាល័យឯក​ទេសនៃកម្ពុជា និងថ្ងៃនេះ គឺថ្ងៃព្រហស្បត្តិ៍ គឺមកជាលើកទីពីរ។ ផ្នែកសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯក​ជន សុទ្ធតែដណ្តើមពេលវេលាជាមួយគ្នា ដើម្បីឲ្យខ្ញុំព្រះករុណាខ្ញុំ មានវត្តមាននៅក្នុងឱកាស នៃការចែកសញ្ញា​បត្រសម្រាប់ជ័យលាភី។ ព្រមពេលជាមួយគ្នានោះ ការងាររដ្ឋ និងការងារមូលដ្ឋាន ក៏ដូចជាការងារនៅក្រៅប្រទេសក៏មានកាន់តែច្រើន ប៉ុន្តែក្នុងពេលដែល ខ្ញុំព្រះករុណាខ្ញុំ ចែកសញ្ញាបត្រជូនចំពោះនិស្សិត វាបែរទៅជាមានមតិថា ចុះរដ្ឋមន្ត្រីអប់រំធ្វើ អីទៅវិញ? នេះជាចំណុចដែលនិស្សិតទាំងឡាយគួរតែត្រូវបានយល់ថា ដល់ធ្វើអីវាមិនកើត មិនដឹងថាធ្វើអី យើងទៅសម្ពោធសាលា គេថា អាហ្នឹងភារកិច្ចរបស់រដ្ឋមន្ត្រីអប់រំទេ ដល់មកចែកសញ្ញាបត្រ គេថា អាហ្នឹង (ភារ កិច្ចរបស់)រដ្ឋមន្ត្រីអប់រំទេ។ បើទៅសម្ពោធមន្ទីរពេទ្យ គេថា អាហ្នឹង(ភារកិច្ចរបស់)រដ្ឋមន្ត្រីសុខាភិបាលតើ។ ដល់…

Details