សារលើហ្វេសប៊ុករបស់ សម្តេច តេជោ ហ៊ុន សែន ស្តីពីខួបទី ៣៨ នៃថ្ងៃជួបជុំជាមួយភរិយា និងកូន វិញ ២៤ កុម្ភ: ១៩៧៩ – ២០១៧

ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី ៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង ៥ ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមក ហើយ)នៅត្រង់វគ្គព្រាត់គ្នានេះ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា(នៅរស់ ឬស្លាប់) ធ្វើឱ្យខ្ញុំបន្ត ស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភ: ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មាន ថា ម៉ាណែត…

Details

សុន្ទរកថា ក្នុងពិធី មីទ្ទិញរំឭកខួបលើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០១៧)

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេច​ព្រះ​រាជា គណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកា នៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា ! ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រ​សករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឬក្ស ដែលប្រជាជនកម្ពុជានៅទូទំាងប្រទេស ចូលរួមដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ​យ៉ាងច្រើនដែលប្រជាជនយើងសម្រេចបានក្នុងរយៈពេល ៣៨ កន្លងមក រួមទាំងសមិទ្ធផលលើគ្រប់ វិស័យនៅក្នុងឆ្នំា ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។ យើងប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី…

Details

សារសម្តេចតេជោតាមហ្វេសប៊ុក ស្តីពី ”ប្រទេសជាតិមានសន្តិភាពពេញ លេញ ធ្វើឲ្យវិស័យកីឡាជាតិរីកលូតលាស់”

នៅម៉ោង ៥ រសៀល ថ្ងៃនេះ ខ្ញុំ និងភរិយា មានកិត្តិយសចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី ១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២៥ តុលា-៥ វិច្ឆិកា ២០១៦។ សូមជនរួម ជាតិ ជាពិសេសយុវជន ចូលរួមគាំទ្រទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា។ Facebook ខ្ញុំ និង BTV នឹងផ្សាយបន្តផ្ទាល់ផងដែរ។ ដោយសារសង្រ្គាមជាង ៤០ ឆ្នាំ កន្លងមកនេះ កម្ពុជាយើងបានបាត់បង់ឱកាសជាច្រើន ក្នុងការជំរុញ វិស័យកីឡាជាតិ។ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) គឺវិស័យកីឡាត្រូវបានបំបាត់ចោលទាំង ស្រុង។ ទើបតែពេលនេះ ក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងមានឱកាសកសាង វិស័យកីឡាជាតិអោយរីកលូតលាស់ឡើងវិញ។ ខ្ញុំ និងភរិយា សូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់ កីឡាករ កីឡាការិនី និងក្មួយៗយុវជន ក្នុង ការចូលរួមលើកស្ទួយកីឡាជាតិយើងអោយកាន់តែរីកចម្រើន និងល្បីរន្ទឺទាំងនៅក្នុងកម្រិតជាតិ និងអន្តរ ជាតិ ជាពិសេស ដើម្បីត្រៀមយកជ័យជម្នះនៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ (the…

Details