សម្តេចតេជោ បើកកម្មវិធីឆ្លើយឆ្លងជាមួយយុវជន តាមហ្វេសប៊ុក

ថ្ងៃ ២២ មករា ឆ្នាំ ២០១៦, រួមជាមួយការថ្លែងអំណរគុណ ចំពោះយុវជនដែលតែងតែគាំទ្រ តាមដាន និងចែករំលែកព័ត៌មានពីគេហទំព័ររបស់ សម្តេចតេជោ ទៅកាន់មិត្ត​ភក្តិ ទាំងក្នុង និងក្រៅប្រទេស ពិសេស នៅក្នុងកំឡុងពេលពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យជំនាញកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ហ្វេសប៊ុករបស់ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព លើកតម្កើងសិទ្ធិសេរីភាព និងសកម្មភាព​ចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់យុវជន នឹង​ជួយ​ជំរុញការកសាងសង្គមជាតិកាន់តែមានសន្ទុះលឿនទៅមុខ”។ សម្តេចអះអាងថា “ដើម្បីបង្កបរិយា​កាស​កាន់តែ​រីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំង​ប្រ​ទេស ខ្ញុំនឹង​បើក​វេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook របស់​ខ្ញុំផ្ទាល់​ លើប្រ​ធានបទដែល​មាន​សារៈសំខាន់នានា”។ សម្តេចតេជោ បានអញ្ជើញយុវជនអោយផ្ញើអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូប​គំនូរតាមមូលបទកសាងសង្គមជាតិ ដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះ​មនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះ​ថ្នាក់​ចរាចរណ៍ ការ​ចូល​រួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់​គ្រឿង​ញៀន និង​ការឈប់ជក់បារីជាដើម។ល។…

Details

សារសម្តេចតេជោ ផ្ញើជូនអ្នកគាំទ្រ តាមដាន និងចែករំលែកព័ត៌មានហ្វេសប៊ុក

ខ្ញុំសូមអរគុណជនរួមជាតិ ជាពិសេសប្អូនៗ ក្មួយៗ និងចៅៗ ជាយុវជនដែលតែងតែគាំទ្រ តាមដាន និង ចែករំលែកព័ត៌មានពីគេហទំព័រខ្ញុំ (like, share, comment) ទៅកាន់មិត្តភក្តិ ទាំងក្នុងនិងក្រៅប្រទេស​។ ជាពិសេស នៅក្នុងកំឡុងពេលដែលខ្ញុំទៅពិនិត្យសុខភាពនៅសឹង្ហបូរី តាមការណែនាំរបស់គ្រូពេទ្យ ជំនាញកម្ពុជា។ ហ្វេសប៊ុក (Facebook) ខ្ញុំ ជាហ្វេសប៊ុកសន្តិភាព ដែលលើកតម្កើងសិទ្ធិសេរីភាព និង សកម្មភាពចូលរួមកសាងសង្គមដោយអហឹង្សា។ ខ្ញុំយល់ថាការចូលរួមពីមហាជន ជាពិសេសពីស្រទាប់ យុវជន នឹងជួយជំរុញអោយការកសាងសង្គមជាតិយើងកាន់តែមានសន្ទុះលឿនទៅមុខ។ ដើម្បីបង្កបរិយាកាសកាន់តែរីករាយស្និទ្ធស្នាលជាមួយជនរួមជាតិ និងយុវជន សិស្ស និស្សិតនៅទូទាំង​ប្រ​ទេស ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង Facebook (របស់)​ខ្ញុំផ្ទាល់​ លើប្រ​ធានបទដែលមានសារៈសំខាន់ ក្នុងការកសាងសង្គមជាតិដូចជា ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះ​មនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្រ្តីទន់ខ្សោយ ការជួយគ្នានៅពេលមានគ្រោះ​ថ្នាក់​ចរាចរណ៍ ការចូលរួមរើសសំរាមសំអាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និងលុបបំបាត់​គ្រឿង​ញៀន និងការឈប់ជក់បារីជាដើម។ល។ យុវជនអាចផ្ញើជាអត្ថបទ ឃ្លីបសម្លេង ឃ្លីបវីដេអូ រូបថត រូបគំនូរដើម្បីចូលរួម។ យុវជនដែលទទួលបានការគាំទ្រច្រើនជាងគេពីមហាជន…

Details