សេចក្តីដកស្រង់ ប្រសាសន៍ក្នុងពិធីបុណ្យសមុទ្រលើកទី ៧ ជុំទី ២

ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ (ជុំទី ២) នៅក្នុងខេត្តកោះកុង។ អម្បាញ់មិញនេះ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកជំទាវអភិ​បាលខេត្ត ជាមួយនឹងសុន្ទរកថារបស់លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលោកពិភពលោក និងសុន្ទរកថារបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បុណ្យសមុទ្ររបស់យើងដែលមកដល់ពេលនេះគឺជា ឆ្នាំទី ៧ ហើយក៏ជាជុំទី ២​ សម្រាប់ខេត្តកោះកុង បានក្លាយទៅជាយន្តការមួយដែលចាត់ទុកថាជាយន្តការ វាជាពិធីបុណ្យ ក៏ប៉ុន្តែវាបានក្លាយជាយន្តការជាក់លាក់។ យន្តការជាក់លាក់ ៥ ចំណុច នៃបុណ្យសមុទ្រ ហោចណាស់ក៏មានការងារមួយចំនួន ដែលខ្ញុំសូមធ្វើការកត់សម្គាល់ (ដូចតទៅ)៖ ទី១៖ ជាយន្តការត្រួតពិនិត្យជាប្រចាំឆ្នាំ សម្រាប់បណ្តាខេត្តដែលមានឆ្នេរសមុទ្រនៅក្នុងក្របខណ្ឌ នៃឆ្នេរសមុទ្រដែលស្អាតបំផុត ដែលជាតារារះនៅទិសនិរតី ជាពិសេស (បើយើង)ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃបណ្តាខេត្តដែលជាម្ចាស់ផ្ទះសម្រាប់បុណ្យសមុទ្រនេះតែម្តង។ គឺជាការរំលឹកដាស់តឿនដល់អ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺថ្នាក់មូលដ្ឋាន…

Details

ការដកស្រង់សេចក្តីអធិប្បាយ ទស្សនកិច្ចវារីអគ្គិសនីសេសានក្រោម ២ និងចុចប៊ូតុងបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងស្តុកទឹក

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ រាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូល​រួមនៅក្នុង​ឱកាសនេះ ជាទីនឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់​មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់​ពីឆ្នាំ​ទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បី​យកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។ បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់ មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃ​នេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន​ តាំងពី​ប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការ​អនុវត្តនីមួយៗ​មិន​មែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ ​និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។…

Details

សង្កថាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវារិអគ្គិសនីស្ទឹងតាតៃ ភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជគណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ!
ថ្នាក់ដឹកនាំនៃសាសនិកឥស្លាម និងសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
លោកជំទាវ ប៊ូ ជាំងគួ អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា!
សមាជិកសភា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Corporation និងប្រិយមិត្តចិនទាំងអស់ជាទីមេត្រី!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ!
សូមគោរពចំពោះ បងប្អូន លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញក្នុងពិធីនេះ ជាគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!

Details