ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើក អង្គរសង្រ្កាន្ត ឆ្នាំ ២០១៧

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូល​រួមនៅក្នុង​ឱកាស​នេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ដើម្បីបើកអង្គរ​សង្រ្កាន្ត​ឆ្នាំ ២០១៧។ ប្រមាណជាជាង ៥ ម៉ោងមុននេះ ទេវតាចាស់បានចាកចេញ ទេវតាថ្មីក៏បានមកជំនួស។ អរគុណចំពោះ​លោក​ជំទាវ ម៉ែន សំអន​ ដែលបានតំណាងអោយថ្នាក់ដឹកនាំ ដើម្បីចូលរួមនៅក្នុងពិធីទទួលនូវទេវតាថ្មី។ តែ​យ៉ាងណាក៏ដោយ ពីឆ្នាំទៅរហូតមកដល់ឆ្នាំ​នេះ ការរីករាយរបស់កម្ពុជានៅតែបន្ត។ ក្នុងនាម​រាជរដ្ឋា​ភិ​បាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោក​ជំ​ទាវ ជាអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុង​ពិធី​របស់​យើងខ្ញុំនេះ។ អង្គរសង្រ្កាន្ត ៥ ឆ្នាំជាប់គ្នា សង្ក្រាន្តរបស់ប្រជាជន និងសង្ក្រាន្តច្រើនកន្លែង ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់​ប្រ​ភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរ​សង្រ្កាន្ត​រយៈ​ពេល ៥ ឆ្នាំកន្លងផុតទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តម​អភិបាលខេត្តបានលើកឡើង។ ខ្ញុំ​ព្រះករុណាខ្ញុំ…

Details