សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់ចំការដូង

ប្រភពនៃការលើកទឹកចិត្ត គឺការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្មករ/ការិនី និងបងប្អូនដទៃទៀត ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗកម្មករ/ការិនី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមនៅក្នុងពិធីនាថ្ងៃនេះ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីសំដែងនូវការរីករាយ និងអរ គុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅពីសំណាក់ក្មួយៗកម្មករ/ការិនី។ ដែលអម្បាញ់មិញនេះ យើងបាន ធ្វើដំណើរប្រមាណមិនដល់ ១០០ ម៉ែត្រ ប៉ុន្តែ យើងបានធ្វើដំណើរយូរបន្ដិច ដោយសារមានការស្វាគមន៍។ នោះជាប្រភពនៃការលើកទឹកចិត្ត ហើយក៏ធ្វើអោយខ្ញុំយល់បានថា ក្មួយៗពិតជាបានស្គាល់ពូយ៉ាងច្បាស់ ជាមួយនឹងអ្វីដែលបានកើតឡើងជាមួយនឹងជីដូនជីតា ឪពុកម្ដាយ រហូតមកដល់ក្មួយៗនៅពេលនេះ។ នេះជាប្រភពនៃការលើកទឹកចិត្ត ដែលក្មួយៗបានផ្ដល់នូវការស្រឡាញ់រាប់អាន (ទុក)ដូចជាសាច់ញាតិ របស់ខ្លួនផងដែរ។ ថ្ងៃនេះ យើងជួបជុំគ្នាសាជាថ្មី បន្ទាប់ពីយើងធ្វើបុណ្យមួយចំនួន ក្នុងហ្នឹងមានបុណ្យ ភ្ជុំបិណ្ឌ បន្ទាប់ទៅក្នុងប៉ុន្មានថ្ងៃមុននេះ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះ ខែ។ ថ្ងៃស្អែកនេះ គឺយើងនឹងទៅដល់បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ជូនពរអ្នកកើតថ្ងៃទី ៨ និង ៩ វិច្ឆិកា សូមអោយទទួលបាននូវសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់គ្នា នៅក្នុងឱកាសនេះ…

Details