សម្តេចតេជោ ហ៊ុន សែន សម្ពោធ អគារឥន្ទ្រទេវី នៃ រាជបណ្ឌិត្យសភាកម្ពុជា

គម្រោងអគារឥន្ទ្រទេវី ឡើងតម្លៃលើសការគ្រោងទុក ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារឥន្ទ្រទេវី ក៏ដូចជាចូលរួម ដើម្បីនឹងផ្ដល់ជូននូវគោរម្យងារ និងសញ្ញាបត្រ សម្រាប់ជាផ្នែកដែលព្រះរាជទានដោយព្រះមហាក្សត្រ និងការសិក្សានៅទីនេះ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់រាជបណ្ឌិត្យសភា ដែលរយៈ​ពេលកន្លងទៅនេះ ឆ្លងកាត់ថ្ងៃនេះ គឺរយៈពេល ២០ ឆ្នាំ ក៏ប៉ុន្តែ ទោះបីជាបានយកចិត្តទុកដាក់ តែរាជបណ្ឌិត្យ​សភា​របស់យើងគ្មានកន្លែងធ្វើការគ្រប់គ្រាន់ ឱ្យសក្តិសមទៅនឹងស្ថាប័ន ដែលជាស្ថាប័នខួរក្បាលរបស់ជាតិនោះទេ។ ដូច្នេះហើយបានជានៅឆ្នាំ ២០១៧ ខ្ញុំមើលឃើញថា វាមានការចាំបាច់ដើម្បីកសាងនូវអគារមួយសម្រាប់រាជបណ្ឌិត្យសភា។ កាលពីពេលនោះ យើងគូសប្លង់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែល ៤ ទៅ ៥ លានដុល្លារទេ ក៏ប៉ុន្តែចេះតែថែមថយចុះឡើងៗ ឥឡូវអគារគឺឡើងតម្លៃទៅដល់ប្រមាណ ១០ លានដុល្លារ ដែលនឹងត្រូវសម្រេចរួចរាល់នៅឆ្នាំ ២០២០ ខាងមុខ។ ពេលនោះយើងនឹងមានកន្លែងធ្វើការគ្រប់គ្រាន់។ សម្រាប់អគារនេះ គឺខ្ញុំបានធ្វើការជាមួយលោកឧកញ៉ា ពង់ ខៀវសែ ដើម្បីសុំការគាំទ្រខាងហិរញ្ញវត្ថុ និងបានប្រសិទ្ធនាមថា អគារឥន្ទ្រទេវី។ សុំយកឱកាសនេះ អរគុណលោកឧកញ៉ា ដែលបានផ្ដល់នូវវិភាគទានសម្រាប់អគារនេះ។ រាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវផង បណ្តុះបណ្តាលផង ស្ថាប័នស្រាវជ្រាវមួយនេះ មានអាយុកាល…

Details