សុន្ទរកថា និងសង្កថា ក្នុងពិធីសម្ពោធ «អគារមរតកតេជោ» ក្រសួងបរិស្ថាន និងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦

ឯកឧត្តម លោកជំទាវ លោក លោកស្រី, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារមរតកតេជោ​ក្រសួងបរិស្ថាន» និងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្សទាំងអស់ នៃក្រសួងបរិស្ថាន ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញ​តួនា​ទី, ភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ និង ប្រជាជន។ ទន្ទឹមនេះ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរចំពោះរចនាម៉ូតអគារថ្មីរបស់ទីស្តីការក្រសួងបរិស្ថាន ដែលកើត ចេញពីទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់កុលបុត្រខ្មែរសុទ្ធសាធ ដោយបានរំលេចនូវការផ្សារភ្ជាប់​ទស្សនៈ​ស្ថាបត្យកម្មបែបទំនើប ទៅនឹងរចនាបថស្ថាបត្យកម្មខ្មែរបូរាណទម្រង់ប្រាសាទអង្គរវត្ត ដើម្បីរួមចំណែកលើក​កម្ពស់តម្លៃមរតកវប្បធម៌, ឤរ្យធម៌, និងអត្តសញ្ញាណរបស់ជាតិខ្មែរ។ ខ្ញុំសូមចូលរួមអបអរសាទរ​ចំពោះសមិទ្ធិ​ផលដ៏ថ្លៃថ្លានេះ ហើយខ្ញុំជឿជាក់ថា សំណង់អគារថ្មីនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង, ជួយសម្រួល​ការងារប្រចាំថ្ងៃរបស់ក្រសួងបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធិភាពការងារបន្ថែមទៀត ។ ដោយឡែក ការជួបជុំគ្នានៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមអបអរសាទរចំពោះសមិទ្ធិផល ដែលក្រសួងបរិស្ថានទើបសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគាំទ្រ និងលើកទឹកចិត្តឱ្យក្រសួង​បរិស្ថានខិតខំបំពេញភារកិច្ចរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសម្រេចគោលដៅនៃកិច្ចគាំពារ​បរិស្ថាន, ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ការងារបរិស្ថានជាកិច្ចការសកល…

Details

គ្មានការបង់ប្រាក់ ប្រើប្រាស់ផ្លូវជាតិលេខ ៤ (ដកស្រង់ពី ហ្វេសប៊ុក ថ្ងៃ ១៣ មករា ២០១៦)

ជនរួមជាតិជាទីស្រឡាញ់!

កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។

Details