ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីសំណួរចម្លើយ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន

[ចម្លើយទី ១] តាមការយល់ដឹងរបស់ខ្ញុំ យើងមិនមែនស្ថិតនៅក្នុងស្ថានភាពដូចជាបាក់ទំនប់ ឬក៏រត់បុកជញ្ជាំងនោះទេ រវាងបដិវត្តន៍ដែលយើងកំពុងស្ថិតនៅ ថាចូលទៅក្នុងបដិវត្តន៍ឧស្សាកម្មទី ៤។ ការពិត លើស្ថានភាពជាក់ស្តែង វាកំពុងបាន និងកើតរួចស្រេចទៅហើយ។ សព្វថ្ងៃនេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលដូចជា ការធ្វើចរា​ចរណ៍មួយពីផ្លូវដែលតូចល្មម ទៅកាន់ផ្លូវធំជាងតែប៉ុណ្ណោះ។ ដូច្នេះ វាមិនមានហានិភ័យណាមួយកើតឡើងរបៀបជាការបាក់ទំនប់នៅប្រទេសឡាវ ឬបាក់ទំនប់នៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ព្រោះលើការជាក់ស្តែង ក្នុងប៉ុន្មានឆ្នាំមុននេះ តើយើងផ្ញើសារជូនគ្នាតាមរបៀបណា? ឥឡូវ យើងផ្ញើសារជូនគ្នាតាមរបៀបណា? សូម្បីតែការដោះស្រាយបញ្ហាមួយចំនួន យើងបាន និងកំពុងស្ថិតនៅក្នុង​បដិវត្តន៍ឧស្សាហកម្មទី ៤ រួចស្រេចទៅហើយ។ ដូច្នេះ ខ្ញុំគិតថា វាមិនមានការផ្លាស់ប្ដូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្ដូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេស និងប្រទេស រវាងប្រទេសជិតខាង និងប្រទេសជិតខាង និងជាមួយនឹងបណ្ដាប្រទេសនៅក្រៅតំបន់នោះទេ។ ផ្ទុយទៅវិញ អ្វីដែលយើងបាន និងកំពុងមាន វាកំពុងទៅតាមសម្រួល គ្រាន់តែយើងរត់ឲ្យទាន់ជាមួយនឹងសភាពការណ៍ទាំងអស់នោះ ដែលខ្ញុំមើលឃើញថា សម្រាប់បណ្តាប្រទេសនៅក្នុងមេគង្គ ឬអាចហៅថា ACMECS​​ បញ្ហាសំខាន់របស់យើងជាអាទិភាព នៅតែជាបញ្ហាតភ្ជាប់ ដើម្បីធានាថា ធ្វើឲ្យប្រទេសរបស់យើងទាំងអស់ ទៅមករកគ្នាក្នុងស្ថានភាពមួយដោយងាយស្រួល គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត តភ្ជាប់ទាំងផ្នែកទេសចរណ៍ ហើយក្នុងនោះទៀត អ្វីដែលសំខាន់ជាងនេះទៀតគឺការតភ្ជាប់ពាក់ព័ន្ធជាមួយនឹងការសម្រួលទិដ្ឋភាពផ្លូវច្បាប់។…

Details

សុន្ទរកថា សម្រាប់សន្និសីទសារព័ត៌មាន នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី ៣

អ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាន! ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាប្រវត្តិសាស្ត្រថ្មីប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅមួយទៀតរបស់គណៈកម្មការទន្លេមេ គង្គ ដែលក្នុងនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣​ ក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» ក្រោមទិសស្លោក «ទន្លេមេគង្គតែមួយ–ស្មារតីតែមួយ»។ ជាការ ពិតណាស់ ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានដឹកនាំកិច្ចប្រជុំកំពូលនេះ ហើយសូមប្រកាសដោយរីករាយ ថា កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងការអនុម័តនូវសេចក្តីថ្លែងការណ៍ក្រុងសៀមរាបដ៏ មានសារសំខាន់។ មុននឹងជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣ ខ្ញុំសូមជម្រាបជូនថា ប្រ មុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានជួបប្រជុំចង្អៀត ដោយពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គក្នុងកិច្ចសហប្រតិបត្តិការតំបន់។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង ៤ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាប្រឈមនានា ក្នុងអាងទន្លេ មេគង្គ និងបានប្តេជ្ញាចិត្តរួមគ្នា បន្តខិតខំធ្វើការដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ ១៩៩៥ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែប្រសើរថែម ទៀត សំដៅសម្រេចឲ្យបាននូវការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធាន…

Details

ខ្លឹមសារសង្ខេប នៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាប ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ

[ចាប់ផ្តើមអត្ថាធិប្បាយ] ឯកឧត្តម លោកជំទាវ លោក លោកស្រី! ដំបូង អនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការអរគុណចំពោះសុន្ទរកថាដ៏មានអត្ថន័យ និងខ្លឹមសាររបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសទន្លេមេគង្គ ក៏ដូចជាដៃគូពាក់ព័ន្ធ ដែលបានលើកនូវចំណុចជាច្រើន​ ហើយនោះគឺជាធាតុចូលដ៏សំខាន់សម្រាប់គណៈកម្មការមេគង្គរបស់យើង។ មួយទៀត ក៏ខ្ញុំសូមបញ្ជាក់ដែរថា ​ឆ្នាំនេះ ហាក់ដូចជាការគាប់ជួនពេកហើយ ដែលក្នុងរង្វង់តែ ៣ ខែ ប៉ុណ្ណោះ យើងមានការជួបប្រជុំគ្នាទាក់ទងនឹងបញ្ហាទឹករហូតទៅដល់ ៣ ដង។ កាលពីខែ មករា ឆ្នាំ ២០១៨ នេះ យើងមានការប្រជុំឡានឆាង-មេគង្គ ដែលត្រូវបានធ្វើនៅទីក្រុងភ្នំពេញ។ អាទិត្យមុននេះ គឺនៅ​ឯទីក្រុងហាណូយ មានការប្រជុំមហាអនុតំបន់មេគង្គ។ មិនដល់មួយអាទិត្យក្រោយផង គឺមានការប្រជុំគណៈកម្មការមេគង្គនៅទីនេះ។ វាដូចជាការគាប់ជួន និងណាត់គ្នាទុកជាមុន ប៉ុន្តែ វាក៏បានបង្ហាញអំពីសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទសនៅតាមដងទន្លេមេគង្គ។ វាពិតជាមានការ​គាប់ជួន ប៉ុន្តែវាពិតជាមានសារសំខាន់ ដែលយើងត្រូវផ្តល់អាទិភាពសម្រាប់សហប្រតិបត្តិការទៅក្នុងចំណុចនេះ។ ហើយប្រសិនបើគ្មានការប្រែប្រួលណាមួយទេ ឆ្នាំនេះ នឹងអាចមានការប្រជុំនៅក្នុងក្របខណ្ឌទន្លេមេគង្គសាជាថ្មីទៀត ដោយជប៉ុន និងមេគង្គម្តង។ ប៉ុន្តែ បញ្ហានោះនឹងពិភាក្សាក្រោយ។ ប៉ុន្តែ គ្រាន់តែ ៣ ខែ យើងមានប្រជុំទាក់ទងនឹងបញ្ហាមេគង្គនេះរហូតទៅដល់…

Details