សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ

ការជួបជុំ បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​មន្រ្តីរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានធ្វើការជួបជុំជាលើកដំបូង ជាមួយនឹងអ្នកពាក់ព័ន្ធ​ទាំង​អស់ ស្ដីពីការការពារបរិស្ថាន ឬអាចនិយាយទូលំទូលាយជាងនេះ គឺអ្នកដែលពាក់ព័ន្ធជាមួយនឹងការ​ការពារនូវធនធានធម្មជាតិ។ រយៈពេលកន្លងទៅនេះ យើងហាក់ដូចជាបានស្ថិតនៅឆ្ងាយពីគ្នាបន្តិច ​ក្នុង​ពេលដែលយើងមាន​គោលបំណងរួម តែសកម្មភាពមិនទាន់បានប្រមូលផ្ដុំ ដើម្បីឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​យើង​មានរួមគ្នានោះទេ។ ដូច្នេះ ការជួបជុំថ្ងៃនេះ គឺបង្ហាញពីវឌ្ឍនភាពមួយ និងក៏បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​ដ៏សំខាន់មួយរបស់មន្រ្តីរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ ចង់យកឱកាសនេះ ជាជំហាន​ដំ​បូង​នេះ ថ្លែងនូវអំណរព្រះគុណ អរគុណជាមួយតួអង្គពាក់​ព័ន្ធទាំងអស់ ដែលបានចូលរួមការពារធនធាន​ធម្ម​ជាតិ ការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា​របស់យើង។ ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួម ដែលនាំទៅដល់ប្រសិទ្ធិភាពខ្ពស់ជាងមុន ក៏យើង​បានខិត​ខំ​ធ្វើសកម្មភាព ទោះបីដាច់ដោយឡែកពីគ្នា ដើម្បីរួមចំណែកធ្វើ​អោយយើងរក្សាបាននូវស្ថានភាពមួយ​ដែល​នៅ​ស្រោចស្រង់បាន។ ប៉ុន្តែ ការស្រោចស្រង់បានរបស់យើងនេះ បើយើងមិនមានយន្តការទប់ស្កាត់​អោយ​បានហ្មត់ចត់ តាមរយៈនៃការចូលរួមនៃកម្លាំងទាំងអស់នោះទេ ខ្ញុំព្រះករុណាខ្ញុំ​ យល់ថា យើងនឹងលំ​បាក។ វាហាក់ដូចជាយើងអង្គុយបក់ផ្សែង យើងមិនបានពន្លត់ភ្លើងនោះ​ទេ។ … យើងត្រូវចាប់សេះ​ដាក់​ក្នុង​ក្រោលនៅមុនពេលដែលសេះចេញផុតពីក្រោល។ កន្លងទៅ សេះបានចេញផុតពី​ក្រោល​មួយ​ចំ​នួន​ទៅ​ហើយ។ យើងប្រមូលបានត្រឡប់​មកវិញ។ តែបើសិនជាយើងគ្មានយន្តការគ្រប់គ្រាន់ និងការចូលរួម​នៃតួ​អង្គ​ពាក់ព័ន្ធទាំងអស់ទេ ខ្ញុំព្រះករុណា​ខ្ញុំ ជឿថា វាមិនជាយូរប៉ុន្មានទេ សេះវានឹងទំលាយក្រោលចេញ​តទៅ​ទៀត។ ការបង្ក្រាបតែមួយ វាមិនគ្រប់​ទេ ហើយយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ។ ការចូលរួមនៃតួអង្គ​ពាក់​ព័ន្ធ​ទាំងអស់…

Details

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥» ដែលជាគោលនយោ​បាយដ៏មានសារៈសំខាន់ និងសមស្របនឹងស្ថានការណ៍វិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង។

Details