សេចក្តីដកស្រង់ប្រសាសន៍ បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅទៅទីរួមខេត្តកំពត

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណា​​ច​ក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ លោកយាយ លោកតា អ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធបើកការដ្ឋាន ដើម្បីសាងសង់ពង្រីកនូវផ្លូវជាតិលេខ ៣ ចំនួន ១៣៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តកំពត។ បវរកញ្ញាខណ្ឌពោធិ៍សែនជ័យ មុននឹងចាប់ផ្ដើមនិយាយពីផ្លូវ អនុញ្ញាតអោយខ្ញុំសុំអោយអ្នកថតរូបដើរចេញពីនេះបន្ដិច ខ្ញុំមើលមុខបវរកញ្ញា​ខណ្ឌពោធិ៍សែនជ័យ។ ងើបឈរឡើង នេះជាបវរកញ្ញារបស់ខណ្ឌពោធិ៍សែនជ័យ ៥ រូប អបអរសាទរ។​ ឥឡូវបន្ដិចទៀត សុំទាំង ៥ នាក់ មិនថាលេខ ១ លេខ ២ លេខ ៣ ទេ ទទួលបានរង្វាន់ម្នាក់ៗ ១ លានរៀលស្មើៗគ្នា។ អភិបាលខណ្ឌចេះរកចំណុចមើល នេះមិនមែនជាបវរកញ្ញាទេ (គឺ)បវរមាតា។ សូម្បីតែឯកឧត្តម អគ្គរដ្ឋទូតអម្បាញ់មិញ គាត់ក៏បានជូនពរចូលឆ្នាំថ្មី … គិតថា ពេលណាមួយ…

Details