សុន្ទកថា និងសេចក្ដីអធិប្បាយ ពិធីបិទសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ ២០១៨ និងលើកទិសដៅការងារ ឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃ

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលបានដំណើរការមួយថ្ងៃកន្លះកន្លងទៅនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន ដែលបានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ព្រមទាំងកម្មវិធីកែទម្រង់នានាដែលបានកំណត់ ។ ជាការពិត រយៈពេលពេញមួយឆ្នាំ ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗ កម្ពុជាបានពុះពារជំនះប្រកប​ដោយជោគជ័យគ្រប់ឧបសគ្គតូចធំ និងឧបាយកលដ៏គ្រោះថ្នាក់របសក្រុ់មជ្រុលនិយមមួយក្តាប់តូច ដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការបោះឆ្នោតដោយសេរីនៅកម្ពុជាក្នុង គោលបំណងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែពេលនោះ យើងទាំងអស់គ្នាបានខិតខំរួមគ្នាធ្វើឱ្យមានស្ថិរភាពនយោបាយ និងសន្តិសុខដ៏ល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី…

Details

សារលើហ្វេសប៊ុក ស្តីពី «ស្ថានភាពល្អប្រសើរ នៃនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា»

សុខសប្បាយជាទេបងប្អូនជនរួមជាតិ
ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការគាបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។
សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។
ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាកររបស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។
អរគុណសាជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និងអរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង៕

សេចក្តីដកស្រង់សង្កថា សម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះឯថេរានុត្ថេរៈជាទីសក្ការៈ! ឯកឧត្តម ខេនអ៊ិឈិ បេសសូ ភារធារីស្ដីទី នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ កម្មករ កម្មការិនី ដែលបានចូលរួមនៅថ្ងៃនេះ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធសាជាថ្មីម្ដងទៀត នូវចំណតកំពង់ផែទំនិញរាយ ដែលមានប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៣,៥ ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្ដុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ ម៉ែត្រ ជម្រៅទឹក ៧,៥ ម៉ែត្រ។ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុទទួលនាវា ៥ ម៉ឺនតោន និងឈានទៅទទួលនាវា ៦ ម៉ឺនតោន ថ្ងៃនេះ ប្រទេសជាតិរបស់យើងទទួលបានសមិទ្ធផលថ្មីមួយទៀតក្រោមហិរញ្ញប្បទានរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍនភាពនៃកំពង់ផែរបស់យើង។ ថ្ងៃនេះ សូមបញ្ជាក់ទៅកាន់ធុរជនទាំងឡាយថា កាលពីមុននេះ កំពង់ផែរបស់យើងដឹកបានត្រឹមតែ ១ ម៉ឺនតោនប៉ុណ្ណោះ ជាការលំបាកសម្រាប់ការដឹកជញ្ជូន។ ឥឡូវកំពង់ផែរបស់យើងបានដឹកទំនិញរហូតដល់…

Details