សេចក្តីដកស្រង់សង្កថា ពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ

សូមក្រាបថ្វាយបង្គំ(ស្តាប់មិនបាន) ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ។ ហាគឹមទួន និងបងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តមអគ្គរដ្ឋទូត Xiong Bo នៃសា​ធារណរដ្ឋ​ប្រជាមា​និត​​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរពចំពោះ​លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូល​រួមនៅក្នុងឱ​កាស​នេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់ ពីការធ្វើដំណើរមកកាន់ទីនេះ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៣ បើកការដ្ឋាននៅត្រើយម្ខាងខាង ណោះ និងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ បានមកភ្ជាប់តំណ ដើម្បីតភ្ជាប់ស្ពាននោះ។ ហើយ​ក៏មានសំណូមពរដើម្បីឲ្យបងប្អូនបានឆ្លងពេលភ្ជុំបិណ្ឌ និងថ្ងៃនេះទៀតបានមកចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់នូវស្ពានមិត្តភាព កម្ពុជា-ចិន កោះធំ ប្រវែង ៤១៥ ម៉ែត្រ ដែលឆ្លងកាត់ទន្លេបាសាក់។ សមិទ្ធផលថ្មីលើទឹកដីចាស់…

Details

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៧៦

ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈ គ្រប់ ព្រះអង្គ ​ជាទីសក្ការៈ។ ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងពេលនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ ព្រះ​អង្គ ចូលរួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី បងប្អូនជន រួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវផ្លូវជាតិលេខ ៧៦ ដែលបន្តពីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី មក​ដល់តាអង ខេត្តរតនគិរី នៅពេលនេះ។ ចៅស្រីចំណាប់ សុំបង្កើតវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធផ្លូវជនបទ(ក្រាលកៅស៊ូ និងបេតុង) និងបើកការដ្ឋានផ្លូវប្រវែង ១២០០ គីឡូម៉ែត្រ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មាន​អា​យុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅ​ខាង​ក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំ​ព្រះ​ករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ…

Details