សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធផ្លូវជនបទ(ក្រាលកៅស៊ូ និងបេតុង) និងបើកការដ្ឋានផ្លូវប្រវែង ១២០០ គីឡូម៉ែត្រ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ។ ហាគឹមទួន នៃសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ សូមគោរព លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូលរួមក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ។ រំលឹកពីអនុស្សាវរីយ៍កាលពី ៤២ ឆ្នាំមុន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីកន្លែងមួយដែល ខ្ញុំព្រះករុណាខ្ញុំ មានអនុស្សាវរីយ៍យ៉ាងច្រើន តាំងពី ៤២ ឆ្នាំ មុនឯណោះ គឺនៅឆ្នាំ ១៩៧២ នៅពេល ខ្ញុំព្រះករុណាខ្ញុំ មាន​អា​យុ ២០ ឆ្នាំ។ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានមករស់នៅកំពង់ទ្រាសរបស់យើងនេះ ប៉ុន្តែ មិនដឹងថា តើនៅ​ខាង​ក្រោយ ឬនៅខាងមុខ? មិនអាចចាំបាន។ ម្យ៉ាងទៀតតំបន់នេះ ក៏ជាតំបន់អនុស្សាវរីយ៍នៃស្នេហ៍ដំបូងរបស់ ខ្ញុំ​ព្រះ​ករុណាខ្ញុំ និងភរិយា ដែលពេលនោះ គាត់ជាពេទ្យនៅឯស្រុកក្រូចឆ្មារឯណោះទេ ក៏ប៉ុន្តែ…

Details