សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ២១ ជាផ្លូវការ

ឯកឧត្តម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ទោះបីជាមានការពន្យារពេលសម្ពោធ តែប្រជាពលរដ្ឋបានទទួលផលរួចជាស្រេចទៅហើយ ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានរួមគ្នាមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ២១ដែលតភ្ជាប់ពីទីរួមខេត្តកណ្ដាលទៅកាន់ព្រំដែនវៀតណាមជ្រៃធំ​។ តាមពិតទៅកម្មវិធីនេះ ត្រូវប្រព្រឹត្តទៅនៅ​តាមគម្រោងដើមនៅខែ មីនា ឆ្នាំ ២០២១ ក៏ប៉ុន្តែពេលនោះ ដោយព្រឹត្តការណ៍ ២០ កុម្ភៈ បានចាប់ផ្ដើមទាក់ទងទៅការវាយលុកអំពីជំងឺកូវីដ-១៩ ដូច្នេះយើងពន្យារពេលការសម្ពោធដាក់ឱ្យប្រើប្រាស់នេះរយៈពេលមួយឆ្នាំ។ ទោះបីជាមានការពន្យារពេលនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋរបស់យើងបានទទួលផលរួចជាស្រេចទៅហើយ អំពីការធ្វើដំណើរនៅលើផ្លូវជាតិ ២១ នេះ។ អម្បាញ់មិញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយបញ្ហាផ្លូវនេះ ហើយចំណុចនេះ ខ្ញុំចងចាំច្បាស់អំពីទិដ្ឋភាពទាំងឡាយ ដែលទាក់ទងជាមួយដំណើរការផ្លូវនេះ ជាពិសេសទឹកជំនន់ឆ្នាំ ២០២០ បានបំផ្លិចបំផ្លាញផ្លូវនេះធ្ងន់ធ្ងរ។ ពេលនោះយើងក៏បានអនុញ្ញាតឱ្យកងវិស្វកម្មរបស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ គង់ អៀង ធ្វើការសាងសង់ ប៉ុន្តែការសាងសង់របស់យើងពេលនោះ គឺកសាងទៅតាមគន្លងចាស់ និងគ្រាន់តែមានផ្នែក(ខ្លះ)ពង្រីកថ្មី។ កាលនោះ ដូចជាមានការសាងសង់មានពីរផ្នែក។ មួយផ្នែក(សាងសង់)ដោយសាធារណការខេត្តកណ្ដាល ដែលត្រូវកសាងពីខាងទិសខេត្តកណ្ដាលទៅ, ឯ គង់…

Details

ការដកស្រង់សង្កថា ក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ ២១ (តាខ្មៅ-ជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈទាំងអស់​គ្រប់ព្រះអង្គ ឯកឧត្តម Kim Weon Jin អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម Hong Young Pyo អនុប្រធានមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមគោរពចំពោះលោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូល​រួមនាក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ផ្លូវជាតិ ២១ ជាក់ស្តែងជាផ្លូវធ្វើថ្មីទាំងស្រុង ជាជំនួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមបើកការដ្ឋានសម្រាប់ការសាងសង់ផ្លូវជាតិ​លេខ ២១។ តាមពិត ការដ្ឋាននេះបាន និងកំពុងដំណើរការប្រមាណជាជិតមួយឆ្នាំរួចមកហើយ ហើយក៏​កសាង​បានមួយចំនួនរួចហើយដែរ។ ប៉ុន្តែ ថ្ងៃនេះ យើងបើកការដ្ឋានជាផ្លូវការ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវផ្លូវ​ជាតិលេខ ២១។ តាមពិត ពាក្យថាធ្វើឲ្យប្រសើរឡើងនេះ គ្រាន់តែជាភាសាដើម្បីសម្រួលថាពី​ដើម យើង​មាន​ផ្លូវ​ជាតិលេខ ២១ ប៉ុន្តែ លើការជាក់ស្តែង ផ្លូវនេះគឺធ្វើថ្មីទាំងស្រុងតែម្តង គ្មានបន្សល់ទុកនូវអ្វី​ដែលជាផ្លូវ​ចាស់​ដែល​យើងបានសាងសង់ពីមុន ហើយក៏បានជួសជុលជាបណ្តើរៗ…

Details