លទ្ធផលជំនួបទ្វេភាគីសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ប៊ុលហ្គារី

សន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្ត្រី ប៊ុលហ្ការី ឯកឧត្តម នាយករដ្ឋមន្រ្តី Boyko Borissov ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ​ជាបឋម ខ្ញុំសូមអរគុណដល់ឯកឧត្តម នាយករដ្ឋមន្រ្តី រដ្ឋាភិបាលប៊ុលហ្ការី ដែលបានទទួលខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។ នេះជាលើកទី ៥ ដែលខ្ញុំទស្សនកិច្ចនៅប៊ុលហ្ការី។​ ៤ លើក នៅដើមទសវត្សរ៍ ៨០។ តាំងពីពេលនោះមក ប្រទេសទាំងពីរមានការប្រែប្រួលនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែ ក្នុងស្ថានភាពជាមិត្តចាស់ យើងតែងរកគ្នាជានិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលហ្ការី គឺមានប្រវត្តិជាង ៦០ ឆ្នាំ រួចមកហើយ ក្នុងនោះ កម្ពុជាអរគុណចំពោះប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាក្នុងគ្រា ដែលកម្ពុជាលំបាកបំផុតក្រោយរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។ ខ្ញុំ ជាមួយនឹង ឯកឧត្តម នាយករដ្ឋមន្រ្តី បានជួបគ្នានៅទីក្រុងញូវយ៉កកាលពីឆ្នាំទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ហើយទើបថ្ងៃនេះ យើងក៏មានការជួបគ្នា ហើយនិយាយគ្នាដោយស្មោះត្រង់ ទៅលើទំនាក់ទំនងទ្វេភាគី ដែលយើងមានស្រាប់។ ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗថែមទៀត ហើយនិងជាផែនទីចង្អុលផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ ខ្ញុំយកឱកាសនេះ…

Details