សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ០៤ មករា ២០១៧ ស្តីពី “សម្តេចតេជោ អំពាវនាវឲ្យប្រជាពល រដ្ឋទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឲ្យបានគ្រប់គ្នា”

សូមប្រជាពលរដ្ឋពិនិត្យឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ

កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៧ ម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទ ផ្សាយបញ្ជីឈ្មោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ និងអ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត នៅតាមបណ្តាឃុំ-សង្កាត់ទូទាំងប្រទេស ឬទីតាំងណាមួយនៃឃុំ-សង្កាត់។ ប្រសិនបើបងប្អូនពិនិត្យឃើញ ឈ្មោះខុស ឬបាត់ឈ្មោះ ឬមានបញ្ហាអ្វីមិនប្រក្រតី គឺបងប្អូនអាចធ្វើការតវ៉ាបានក្នុងរយះពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ ១៤ ខែ មករា ឆ្នាំ២០១៧។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ (៦ ខែដ៏ខ្លី) ខាងមុខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត៕

*** ឬអាចឆែកពិនិត្យឈ្មោះក្នុង Website នេះ http://www.voterlist.org.kh/

 

សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំម៍ ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក

អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំម៍ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក។

ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយ​ប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ​ទើប​មានមនុស្សដូចខ្ញុំទៅគាំទ្រ។

ពេលនេះអ្វីៗច្បាស់ហើយ​ គឺប្រជាជនអាមេរិកត្រូវការឯក​ឧត្តមដឹកនាំ​ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕

សេចក្តីដកស្រង់សង្កថា, ពិធីចាក់បេតុងមុខតំណចុងក្រោយ ស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្តាល

លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំង​អស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែល​មានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសា​ក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយ​ខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃ​សាធារ​ណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹង​ស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់​​ក៏បានចាប់​ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវ​ស្ថាន​ភាពងាយ​ស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស…

Details