សេចក្តីដកស្រង់ប្រសាសន៍ ទិវាគ្រូបង្រៀនឆ្នាំ ២០១៨

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​! មរតកតេជោ ២ ធ្វើតាំងពីឆ្នាំ ១៩៩៧, ទី ១. បង្កើតទិវារំលឹកគុណគ្រូ, ទី ២. ពន្យាអាយុចូលនិវត្តគ្រូបង្រៀន ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយ ដែលបានមកចូលរួម​សារជា​ថ្មី​ម្ដងទៀត​ សម្រាប់ទិវាគ្រូបង្រៀន លើកទី ២១ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៧។ និយាយដល់ទិវាគ្រូបង្រៀននេះ ខ្ញុំនៅចងចាំបានថា នៅឆ្នាំ ១៩៩៧ ខ្ញុំបានធ្វើកិច្ចការ ២ ដែលសំខាន់។ ទី ១. ការ​បង្កើត​ឡើងនូវទិវារំលឹកគុណគ្រូ ដែលពេលនោះយើងបានធ្វើដោយរៀបចំបានល្អ​ ហើយមានការចូលរួមបង្កើតជាទិវាដឹងគុណ​គ្រូ ដែលឥឡូវនេះ យើងហៅថា ទិវាគ្រូបង្រៀន។ នេះជាកិច្ចការទី ១ ដែលហៅថា មរតកដែលយើងបានរួមចំណែកកសាង ឬអាចនិយាយថា ជាមរតកតេជោ។ ទី ២. ប្រហែលលោកគ្រូ អ្នកគ្រូនៅចាំបានថា នៅពេលនោះលក្ខខន្ដិកគ្រូបង្រៀនតម្រូវអោយចូលនិវត្ដនៅអាយុ ៥៥ ឆ្នាំ។ ប៉ុន្ដែ តាមរយៈនៃការខិតខំ យើងបានបញ្ជូនគ្រូបង្រៀនអោយមកចូល​និវត្ដ​នៅអាយុ ៦០…

Details

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ

ក្រោកពីយប់ ដើម្បីមកជួបគ្នានេះ ងងុយដេកទេក្មួយៗ? អត់ទេ! បែរជាមកងងុយពូឯណេះ។ ថាក្មួយ​ៗទៅចុះក្រោកពីយប់ ដើម្បីបានមកជួបជាមួយនឹងពូព្រឹកនេះទាន់ពេលវេលា ប៉ុន្តែ ចម្លែកពូឯណេះ មិនដឹងយ៉ាងម៉េចបានជាម៉ោង ៣.៣០ (ព្រឹក) ភ្ញាក់នឹងគេ? ភ្ញាក់រហូត។ (ដេក)អត់លក់ទៅវិញ។ ឥឡូវ ចាប់ផ្តើមងងុយហើយ ប៉ុន្តែ ក្មួយៗសំណាងជាងពូ នៅត្រង់ថា ពេលដែលជួបគ្នារួចហើយ គឺក្មួយៗមានឱកាសបានឈប់សម្រាកមួយល្ងាចនេះទៀត។ ឯពូគឺអត់ទេ ល្ងាចនេះគឺ(ជួបជាមួយ)រដ្ឋមន្ត្រីការបរទេសឥណ្ឌាផង។ ទៅពីហ្នឹងមិនដឹងថា នៅលើតុមាន(ឯកសារ)ប៉ុន្មាន? (អាហ្នឹង)មួយ។ មួយទៀត មុនទៅជួប(រដ្ឋមន្ត្រីការបរទេស)ឥណ្ឌា ត្រូវកាន់ឯកសារយកទៅទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយមុនពេលគេមកដល់ យើងត្រូវចុះហត្ថលេខា និងសម្រេចកិច្ចការមួយចំនួន។ ត្រឡប់មកផ្ទះ មិនដឹងថាគេដាក់(ឯកសារ)ប៉ុន្មានទៀត? គេថាមនុស្សដែលធ្វើ(ជា)នាយករដ្ឋមន្ត្រី ឬធ្វើជាចៅហ្វាយស្រុក (ឬ)ចៅហ្វាយខេត្ត (ឬ)រដ្ឋមន្ត្រីអី សុទ្ធតែជាមនុស្សមានសំណាង​ អ្នកមានបុណ្យ … ផ្ទុយទៅវិញទេ។ បន្តជួបកម្មករ/ការិនីតាមការសន្យានៅមុនពេលបោះឆ្នោត ថ្ងៃនេះ រីករាយណាស់ ដែលបានមកជួបក្មួយៗសាជាថ្មីម្តងទៀត។ ពូបាននិយាយកាលពីពេលមុនបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោត ពូនឹងបន្តដំណើរជួបជាមួយកម្មករ/ការិនីតទៅទៀត។ ប៉ុន្តែ បើសិនជាគណបក្សប្រជាជនមិនទទួលបាននូវការគាំទ្រ និយាយពាក្យមួយម៉ាត់ថា ចាញ់ឆ្នោតទៅចុះ គឺពូមិនទៅដណ្តើមការងារអនាគតនាយករដ្ឋមន្ត្រីទេ…

Details

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកកៀនស្វាយ ខេត្តកណ្តាល

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំសាជាថ្មីម្ដងទៀត បើទោះបីជាទីកន្លែងខុសគ្នា ក៏ប៉ុន្តែមុខសញ្ញានៃការជួប គឺដូចគ្នា ទាក់ទងជាមួយនឹងដំណើរការការចុះសំណេះសំណាល និងសួរសុខទុក្ខ​ចំពោះកម្មករ/ការិនី។ ដូចដែលពូបាននិយាយកាលពីមុនយុទ្ធនាការបោះឆ្នោតថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ខ្ញុំនឹងបន្តធ្វើដំណើរចុះសាកសួរសុខទុក្ខចំពោះកម្មករ/ការិនីជាបន្តទៀត។ ហើយប្រសិនបើគណបក្សប្រជា​ជនមិនឈ្នះឆ្នោតទេនោះ គឺខ្ញុំនឹងមិនទៅដណ្ដើមការងារចំពោះអនាគតនាយករដ្ឋមន្រ្តីនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អ្វីៗបានច្បាស់ហើយ។ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ ក្នុងសភា កាលពីអាទិត្យមុន ដោយសារតែព្រឹកថ្ងៃទី ១៥​ គឺគណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោតមិនទាន់​បាន​ប្រ កាសលទ្ធផលផ្លូវការ។ ដូច្នេះ ពេលនោះ ខ្ញុំមិនទាន់ហ៊ានអះអាងថា គណ​បក្សប្រជាជនបានប៉ុន្មានអាសនៈនោះទេ។ ល្ងាចថ្ងៃទី ១៥ ខែសីហា កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានធ្វើការប្រកាសរួចរាល់ហើយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥ អាសនៈ លើ ១២៥ អាសនៈ គឺស្មើនឹង ១០០% តែម្ដង។ ដូច្នេះ តួនាទីដែលជាអនាគតនាយករដ្ឋមន្រ្តី ក៏បានច្បាស់លាស់ហើយដែរ ថែមទាំងមានការចាត់តាំងរួចជាស្រេចពីសំណាក់ព្រះមហាក្សត្រ ដើម្បីឲ្យផ្គូផ្គងសមាជិករាជរដ្ឋាភិបាល ដើម្បីសុំការទុកចិត្តពីសភា។ ប្រដៅឲ្យដឹង ភាពខុសគ្នារវាងពាក្យ…

Details