សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកមុខកំពូល ខេត្តកណ្តាល

ការអាក់ខានជួបកម្មករជាង ៣ ខែ ពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់រៀបចំរាជរដ្ឋាភិបាល សុខសប្បាយទេទាំងអស់គ្នា? ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានបន្តធ្វើនូវកិច្ចការ ដែលខ្ញុំបានធ្វើតាំងពីឆ្នាំ ២០១៧ ក្នុងជំនួបជាបន្តបន្ទាប់ជាមួយនឹងកម្មករ/ការិនីរបស់យើង។ ប៉ុន្តែក៏ត្រូវមានការអាក់ខានមួយរយៈ។ ការអាក់ខានលើកទី ១ ទាក់ទងនឹងយុទ្ធនាការនៃការបោះឆ្នោត ដែលពេលនោះ ពូមិនអាចធ្វើសកម្មភាពនៅក្នុងចំណោមកម្មករបានទេ។ បើសិនពូធ្វើបែបនេះ គេនឹងអាចពិន័យទៅលើពូដែលទាក់ទងនឹងការផ្ដល់ជំនួយឧបត្ថម្ភសម្រាប់កម្មករ ជាពិសេសក្មួយៗដែលមានផ្ទៃពោះ។ ឯការអាក់ខានទី ២ គឺរយៈពេលក្រោយពីបង្កើតរាជ​រដ្ឋាភិបាល។ បើនិយាយពីការបង្កើតរាជរដ្ឋាភិបាលមកដល់ពេលនេះ គឺមានអាយុ ៥៣ ថ្ងៃ នៃការបង្កើតរាជរដ្ឋាភិបាល។ ដូច្នេះ គិតសរុបពីថ្ងៃបោះឆ្នោតរហូតមកដល់ពេលនេះ យើងមានរយៈពេលជាង ៣ ខែបន្ដិច។ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលហើយ​ សកម្មភាពមួយចំនួនត្រូវបានប្រកាន់យកនៅឯក្រៅប្រទេសទៅវិញ ដោយសារវាពាក់ព័ន្ធជាមួយនឹងការប្រជុំនានាក្នុងកម្រិតអន្តរជាតិ ដែលពូត្រូវធ្វើកិច្ចការងារនោះ។ ការជួបជុំជា​មួយនឹងកម្មករ/ការិនី ក៏ត្រូវពន្យារពេល រាប់ទាំងក្មួយៗ ដែលមុននេះ អាចថា មកឆាប់ជាង ប៉ុន្តែបែរជាពន្យាររហូតដល់ថ្ងៃជិតដាច់ខែតុលា ទើបយើងបានមកជុំគ្នា។ ប៉ុន្តែការជួប មកយឺត ប្រសើរជាងមិនមក … ថ្ងៃនេះ គឺជាថ្ងៃមួយល្អ។ បើយើងពិនិត្យ ថ្ងៃនេះ គួរអ្នកចម្រៀងត្រៀមច្រៀងបទ…

Details