សេចក្ដីដកស្រង់ប្រសាសន៍ ពិធីបើកការដ្ឋានសាងសង់អាគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥

សុខសប្បាយទេបងប្អូនយើង? ហើយបានរាំវង់ទេ ចូលឆ្នាំកន្លងទៅហ្នឹង? លឺថាចាស់ៗ ឆ្នាំហ្នឹងរាំវង់ខ្លាំងជាងក្មេងៗ? សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មិត្តថៃ ជាទីរាប់អាន! សូមគោរព លោកយាយ លោកតា បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ជូនពរឆ្នាំថ្មី ឆ្នាំកុរ អនុញ្ញាតឲ្យខ្ញុំជាដំបូង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមរាជរដ្ឋាភិបាល ផ្ញើជូននូវការជូនពរសម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលទើបចូលមកដល់ថ្មីៗកន្លងទៅនេះ សូមបងប្អូនជនរួមជាតិដែលមានវត្ត មាននៅទីនេះ និយាយដោយឡែក និងនិយាយរួមនៅខេត្តបន្ទាយមានជ័យ និងប្រជាជននៅទូទាំងប្រទេស សូមជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ គាប់ជួនច្រើនតែមកបន្ទាយមានជ័យក្រោយពិធីចូលឆ្នាំ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយក៏វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ប៉ុន្មានឆ្នាំរួចមកហើយ បើសិនជាពិនិត្យមើលកំណត់ត្រាឡើងវិញ អំពីវត្តមានរបស់ខ្ញុំនៅក្នុងខេត្តបន្ទាយមានជ័យ នោះគឺពាក់ព័ន្ធជាមួយនឹងថា…

Details

សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុង «ពិធីសម្ពោធផ្លូវជាតិលេខ ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ»

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែលមាន​ប្រ​វែង ១២៤​ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជា​នៅ​ចង​ចាំ​ថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការ​ដ្ឋានស្ថាបនាផ្លូវនេះ ហើយកាល​ពី​ពេល​នោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំ​បន់​ប្រតិ​បត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះ​តែ​ច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយ​ក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។ សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបាន​ទទួល​បដិសណ្ឋារ​កិច្ចដ៏​រាក់​​ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណា​មិន​សំ​ខាន់​ទេ សំខាន់​គឺយើងបានជួបជុំ​គ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជា​សមិទ្ធ​ផលថ្មី​លើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ…

Details