សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិតសភា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ បណ្ឌិតសា្រស្តាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសគោរមងារ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវផ្តល់ជូនឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិ ចំនួន ៨ រូប នាពេលនេះ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំសូមចូលរួមអបអរសាទរ និងប្រកាសគោរមងារជូនឥស្សរជន និងបញ្ញវន្តជាន់ខ្ពស់របស់ជាតិទាំង ៨ រូប ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទាននូវគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះគោរមងារវិទ្យាសាស្ត្រ ត្រូវបានប្រោសប្រទានបញ្ញាវន្តជាន់ខ្ពស់ ចំនួន ៤ រូប គឺបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានគោរមងារជាអគ្គបណ្ឌិតសភាចារ្យ និងបញ្ញវន្ត ៣ រូបទៀត គឺបណ្ឌិត នេត បារ៉ុម បណ្ឌិត ហ៊ាន សាហ៊ីប និងបណ្ឌិត ណាត ប៊ុនរឿន ទទួលបានគោរមងារជាបណ្ឌិតសភាចារ្យ និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា។ ចំពោះគោរមងារកិត្តិយស ត្រូវបានប្រោសប្រទានឥស្សរជនរបស់ជាតិ ចំនួន ៤ រូប រួមមាន៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ជាកិត្តិបរិរក្សបណ្ឌិត លោកជំទាវឧបនាយករដ្ឋមន្ត្រី…

Details