ការដកស្រង់សង្កថា ពិធីសម្ពោធមហាកុដិ តេជោរ៉ានីរតនៈ វត្តប្រជុំនទី (ហៅវត្តក្រពើហា)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា​ រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមហាកុដិដ៏ធំ នៅ​វត្ត​​ប្រជុំ​ន​ទី ហៅវត្តក្រពើហា។ ខ្ញុំព្រះករុណាខ្ញុំ​ សុំអរព្រះគុណចំពោះ ព្រះតេជព្រះគុណព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ដែលបានផ្តល់កិត្តិយសឲ្យ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានមកចូល​រួមសម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​នូវ​មហា​កុដិ ដែលដាក់ឈ្មោះថា តេជោរ៉ានីរតនៈ។ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០៨ ពេលនោះ ខ្ញុំព្រះ​ករុ​ណា​ខ្ញុំ បានមកកាន់ទីនេះ ដើម្បីកាត់ប្ញសសីមា ដោយពេលនោះក៏បានប្រកាស​កសាង​នូវ​​សមិទ្ធផលមួយចំនួន រាប់​ទាំងមហាកុដិនេះផងដែរ។ ចំណងទាក់ទង រវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ខ្ញុំព្រះករុណាខ្ញុំ ស្តាប់ដោយយកចិត្តទុកដាក់ អំពីវឌ្ឍនភាពទាំងឡាយនៅក្នុងក្របខណ្ឌខេត្ត ក៏ដូចជា…

Details

សុន្ទរកថាក្នុងពិធីជួបជាមួយមេដឹកនាំធុរកិច្ចសំខាន់ៗរបស់ព្រះរាជាណាចក្រថៃ

[…] ក្នុងឱកាសនៃការប្រារព្ធខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ ខ្ញុំមាន​សេចក្តីរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ នាថ្ងៃនេះ។ ហើយខ្ញុំសូមសម្តែងនូវ​អំណរគុណ និងការវាយតម្លៃខ្ពស់ចំពោះសមាគមន៍មិត្តភាពថៃ-កម្ពុជា និងគណៈកម្មការអចិន្ត្រៃយ៍ចម្រុះផ្នែក​ពាណិជ្ជកម្ម ឧស្សាហកម្ម និងកិច្ចការធនាគារ ដែលបានផ្តួចផ្តើម និងរួមសហការរៀបចំវេទិកាដ៏មានសារ​សំខាន់នេះ ព្រមទាំងផ្តល់លទ្ធភាពឲ្យខ្ញុំបានចែករំលែកព័ត៌មានថ្មីៗ ស្តីពីការវិវត្តសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថាន​ភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ​ជាពិសេស​​​ កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងការ​វិនិយោគរវាងប្រទេសយើងទាំង ២ កម្ពុជា-ថៃ។ ខ្ញុំក៏សូមស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន និងជាតំណាង​ក្រុមហ៊ុនថៃ ដែលបានអញ្ជើញចូលរួមក្នុងពិធីនានា ពេលនេះ ដែលវត្តមាននេះ គឺជាការបង្ហាញឲ្យឃើញពីការ​ចាំបាច់កាន់តែច្រើនឡើងពីសំណាក់សហគមន៍ធុរកិច្ចនៃកម្ពុជា។ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងទៅនេះ កម្ពុជារក្សាបានយ៉ាងរឹងមាំនូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង​នយោ​បាយ​ ព្រមទាំងបានធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និង​សង្គម​។ ជាក់ស្តែង ធនាគារពិភពលោកបានចាត់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងក្រុមប្រទេសដែលមាន​កំណើនគួរឲ្យស្ញប់ស្ញែង ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧,៧% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ។ តាមការប៉ាន់ស្មានបឋម នៅឆ្នាំ ២០១៥…

Details