សេចក្តីដកស្រង់ប្រសាសន៍ ពិធីស្រោចស្រពសុគន្ធវារី ប្រគេន សម្តេច ព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ

[…] សិស្សគណ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទមានជំនឿលើពុទ្ធសាសនាក៏បានមកចូលរួមដើម្បីអបអរសាទរក្នុងពិធីស្រោចសុគន្ធវារី ថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ។ នេះបង្ហាញឲ្យឃើញពីជំនឿទុកចិត្តចំពោះព្រះពុទ្ធសាសនារបស់យើងក្នុងរយៈពេលកន្លងទៅ […]

[…] ចាប់ផ្តើមពីសន្តិភាពនេះ ទើបយើងមានសភាពការណ៍ដូចសព្វថ្ងៃ។ ព្រះសង្ឃមានភារកិច្ចចូលរួមថែរក្សានូវសន្តិភាពរបស់ប្រទេស […] ឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់ ធ្វើឱ្យទឹកដីរបស់យើងបែងចែក ព្រះសង្ឃខ្លះនៅភាគីនេះ ព្រះសង្ឃខ្លះនៅភាគីនោះ ព្រះសង្ឃខ្លះនៅក្នុងតំបន់ដែលមានសង្គ្រាម។ យើងមិនគប្បីបណ្តែតបណ្តោយឱ្យប្រទេសជួបនូវការបែកបាក់ ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម […]

[…] ការគ្រប់គ្រងរដ្ឋមួយ ទាមទារឱ្យយើងធ្វើសុខដុមបនីយកម្មរវាងជាតិសាសន៍ និងសាសនា […] នេះជាបញ្ហាដ៏ធំ ហើយ(ធ្វើបានដូចនេះ)វាមិនក្លាយទៅជាការបែកបាក់ជាតិ […]

[…] កន្លែងនេះកាលពីដើមជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសារតែភ្នំពេញគឺត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ […] យកបញ្ចូលមកភ្នំពេញថែមទៀត […] អាហ្នឹងត្រូវធ្វើស្ពាន ២ ទៀត ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រទៅ ហើយមួយទៀតពីផ្លូវជាតិលេខមួយឆ្លងកាត់ពីក្តីតាកុយ ទៅខាងល្វាអែម […] សម័យនេះគឺជាសម័យដែលយើងត្រូវខិតខំជម្រុញការអភិវឌ្ឍ […]

សម្ដេចតេជោ ហ៊ុន សែន, ពិធីស្រោចសុគន្ធវារីថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ, ២៨ កុម្ភៈ ២០២០

Details

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក

ជយោ! ព្រះរាជាណាចក្រកម្ពុជា! ជយោ! ព្រះរាជាណាចក្រ នៃវប្បធម៌! តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិត ឬមិនពិត? មុននឹងខ្ញុំបន្តទៅទៀត ជាពិសេស ខ្ញុំចង់សួរក្មួយៗ ជាយុវជន យុវនារី ដែលចូលរួមនៅថ្ងៃនេះ តើថ្ងៃនេះខ្ញុំជា ហ៊ុន សែន ពិតប្រាកដ ឬទេ? តើជា ហ៊ុន សែន កំពុងស្ថិតនៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅឯប្រទេសបារាំង និង ហ៊ុន សែន ដែលពេទ្យសាំងហ្គាពួរគ្មានសមត្ថភាពនឹងព្យាបាល កំពុងតែស្ថិតនៅមន្ទីរពេទ្យហុងកុងមែនទេ? តើជា ហ៊ុន សែន ពិតឬមិនពិត? មិនមែនជាការទះកំភ្លៀងអ្នកណាមួយទេ ក៏ប៉ុន្តែ យើងចង់ធ្វើអោយកាន់តែច្បាស់ថា មិនមានការក្លែងបន្លំ និងភាពអគតិណាមួយកើតឡើងនៅក្នុងសង្គម​របស់យើងនោះទេ។ ថ្ងៃនេះ យើងពិតជាមានសេចក្តីរីករាយ ដែលបានមករួមជាមួយគ្នា ដើម្បីអបអរសាទរនូវការដាក់តំបន់ប្រាសាទសំបូរព្រៃគុក គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា។ ជាដំបូងនេះ អនុញ្ញាតអោយខ្ញុំ និងភរិយា សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា…

Details